ផ្សារដារផ្សារគំរូព្រំដែន ចាប់សាងសង់ សម្រាប់ប្រជាពលរដ្ឋប្រទេសទាំងពីរ លក់ដូរ ផ្ទេរទំនិញគ្នាទៅវិញទៅមក

0
20198

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ទទួលបានផ្សារគំរូព្រំដែនថ្មីមួយ ដែលត្រូវបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ក្បែរច្រកទ្រំដែន ស្ថិតក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប្រយោជន៍ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែននេះ ឲ្យបានប្រសើរឡើងដល់ប្រជាពលរដ្ឋរវាងប្រទេសទាំងពីរ ។

IMG-20180116-WA0019

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជា ឋិតក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ដីសាងសង់មានផ្ទៃក្រឡាទំហំ ១៩,៦២៨ម៉ែត្រការ៉េ ដែលជាអំណោយរបស់ លោកឧកញា ឈន ថារី ប្រធានក្រុមហ៊ុន ថារី អ៊ីនវេសមិន ។ តម្លៃវិនិយោគសរុបនៃគម្រោងសាងសង់មានចំនួន ប្រមានជិត ២លាន ដុល្លារសហរដ្ឋអាមេរិច ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ។

ការសាងសង់មានរយៈពេល១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១៨នេះ រួចរាល់ជាស្ថាពរ ។

លោក ត្រាន់ តាន់អាន រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម និងឧស្សាហកម្ម និងពាណិជ្ជកម្ម នសសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា គម្រោងនេះត្រូវបានអនុវត្តដោយមូលនិធិជាជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាម ផ្តល់ជូនរដ្ឋាភិបាលកម្បុជា ដែលមានថវិកា ជាង២លានដុល្លារអាមេរិក មានទីតាំងនៅតំបន់សេដ្ឋកិច្ច ពិសេស ថារី ត្បូងឃ្មុំ ។

IMG-20180116-WA0021

ទីតាំងអំណោយផលនេះផ្សារដារនិងក្លាយជាកន្លេងដេលមានសកម្មភាពទិញ លក់ ផ្លាស់ប្តូរនិង ដឹកជញ្ជូនទមនិញដែលបានផលពីវៀតណាមមកកាន់បណ្តាខេត្តនៃកម្ពុជា។ ផ្តុយទៅវិញ ផ្សារដារ ក៏ជាកន្លែងមួយដើម្បី ផ្លាស់ប្តូរនិងការឆ្លងកាត់នៃទំនិញផលិតពីខេត្តក្រចេះ កំពង់ចាម រតនៈគិរី មណ្ឌលគិរីនៃប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ឲ្យបណ្តាខេត្តរបស់ប្រទេសវៀតណាម ។

ទន្ទឹមនឹងនវដែរផ្សារដារ ក៏ជាកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដែលរស់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ទិញលក់ និងផ្លាស់ប្តូរទំនិញ ផ្តល់ទំនិញសំខាន់ៗ សម្រាប់ជីវិត និងសកម្មភាពរបស់ប្រជាពលរដ្ឋ រួមចំណែកធ្វើឲ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាចននៅតាមព្រំដែន ខេត្ត តៃនិញ នៃប្រទេសវៀតណាម និងខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជា ៕

IMG-20180116-WA0015

IMG-20180116-WA0018

IMG-20180116-WA0020

Facebook Comments
Loading...