យុវជនជាង១០០០នាក់ត្រូវតុលាការចោទប្រកានពីបទចែកចាយរូបអាសគ្រាមកុមារ

0
92606

យុវជន ជាជនជាតិដាណឺម៉ាកប្រមាណ១០០០នាត់ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទចែកចាយ រូបភាពអាសគ្រាមកុមារ បន្ទាប់ពីពួកគេបានបង្ហោះរូបភាពវីដេអូសិចនៃសកម្មភាពរួមរក្ស័គ្នានៃក្មេងៗ២ នាក់អាយុចន្លោះប្រមាណ១៥ឆ្នាំតាមហ្វេសប៊ុក។

image

ការចោទប្រកាន់នេះបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដ៏ទូលំទូលាយរបស់ប៉ូលីសតាំងពីឆ្នាំ២០១៥ នៅពេលដែលវីដេអូនេះបានបង្ហោះតាមអនឡាញ ហើយបង្ករឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសដាណឺម៉ាក។ គេចាត់ទុកថានេះជាការរំលោភយ៉ាងធ្ងន់ធ្ងរណាស់ទៅលើច្បាប់ស្តីពីការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសដាណឺម៉ាក។

ក្រោយការស៊ើបអង្កេតរបស់ប៉ូលីសអស់រយៈពេលជាយូរគេបានរកឃើញថាមានយុវជននិងយុវនារីដាណឺម៉ាកប្រមាណ១០០០នាក់មានអាយុក្រោម១៨ឆ្នាំត្រូវបានចោទប្រកាន់តាមមាត្រាលេខ២៣៥នៃក្រមព្រហ្មទ័ណ្ឌដោយសារពួកគេបានចែកចាយរូបភាពនេះសាធារណៈ៕

image

Facebook Comments
Loading...