Ryan Giggs នឹងក្លាយជាគ្រូបង្វឹកថ្មីសំរាប់ជម្រើសជាតិវេល៍

0
13267

សមាគមបាល់ទាត់វេលស៍នឹងប្រកាសអ្នកដែលជំនួសលោក Chris Coleman ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Cardiff ខណៈដែលបេក្ខជនដែលនឹងអាចដឹកនាំនោះគឺ អតីតខ្សែបម្រើរបស់បិសាចក្រហមមែនញ៉ូ Ryan Giggs ក្នុងកិច្ចសន្យាដឹកនាំ៤ឆ្នាំ។

nintchdbpict000273684718

Giggs ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៣នាក់ទៀតដូចជា Craig Bellamy, Osian Roberts និង Mark Bowenដែលនឹងត្រូវប្រកាសជាគ្រូបង្វឹកថ្មីសំរាប់ជម្រើសជាតិវេល៍ ប៉ុន្តែ Giggs ជាបេក្ខជនឈានមុខគេ ដែលអាចនឹងតែងតាំង។

សូមបញ្ជាក់ថា Giggs ធ្លាប់ធ្វើជាជំនួយការរបស់លោក Van Gaal ដែលដឹកនាំនៅក្លឹប Man Utd នារដូវកាល2016។

Facebook Comments
Loading...