ព្រឹត្តិការណ៍Ganzberg-Cupរដូវកាលទី៣ មាន៤៨ក្រុមបានចូលរួម

0
12019

ភ្នំពេញ:ព្រឹត្តិការណ៍នេះបង្កើតឡើងដោយការសហការណ៍គ្នាពីក្រុមហ៌ុនស្រាបៀរGanzberg ជាមួយក្រុមហ៊ុនCBS ដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺMY-TV CNC និង CTN ហើយព្រឹត្តិការណ៍នេះនឹងផ្សាយផ្ទាល់ពី MY-TV នឹងចាប់ផ្ដើមនៅថ្ងៃទី២១មករាខាងមុខនេះហើយ

លោកស៊ីថូ ណាថាន់ប្រធានកីឡារបស់CBS បានឲ្យដឹងថា មានក្រុមបាល់ទាត់ចំនួនជាង២០០ក្រុមនៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កំពង់ចាម ក្រុងពរះសីហនុ បានធ្វើការប្រកួតជម្រុះនៅតាមបណ្ដាខេត្តរបស់ខ្លួនដែលពេលនេះនៅសល់ចំនួន៤៨ក្រុមមកចូលរួមប្រកួតនៅទីលានT-Soccer នារាជធានីភ្នំពេញ ។

គួរបញ្ជាក់ថានេះជារដូវកាលទី៣ ដោយរដូវកាលទី១ចាប់ផ្ដើមពីឆ្នាំ២០១៦មកនោះដែលកាលនោះក្រុមដែល លើកពានគឺក្រុមDaniel កាលនោះប្រាក់រង្វាន់គឺ១០០០០ដុល្លារ ។ រដូវកាលទី២ឆ្នាំ២០១៧ដែលប្រាក់រង្វាន់សម្រាប់ ក្រុមជើងឯកកើនដល់១៥.០០០ដុល្លារហើយក្រុមដែលលើកពានគឺក្រុម3G FC។ ២រដូវកាលមុននេះមានតែ៣២ក្រុមប៉ុណ្ណោះចូលរួមហើយការប្រកួតមានតែរយៈពេល៤ខែប៉ុណ្ណោះ ។

សម្រាប់រដូវកាលទី៣ដោយមាន៤៨ក្រុមបែបនេះការប្រកួតធ្វើរយៈពេល៦ខែចំពោះប្រាក់រង្វាន់ក្រុមជើងឯក នៅរក្សា១៥.០០០ដុល្លារដដែល ។ក្រុមជើងឯករងបានរង្វាន់៥.០០០ដុល្លារហើយមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣នោះទេតែក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានរង្វាន់លើកទឹកចិត្ត ។ក្រៅពីនេះនៅមានរង្វាន់ Fair-Play ព្រមទាំងរង្វាន់អ្នកទាត់បាល់បញ្ចូលទូលទីបានច្រើនជាងគេទៀតផង ។
លក្ខខ័ណ្ឌនៃការប្រកួតគឺក្រុមដែលចាញ់គែហាលអាវ ។ ក្រុមនីមួយៗអាចដាក់កីឡាករអាជីពឲ្យលេងលើទីលានបាន២នាក់ និង កីឡាករបរទេសម្នាក់ ។

photo_2018-01-13_10-56-26

photo_2018-01-13_10-56-33

 

Facebook Comments
Loading...