ប៉ូលិសក្រុងតាខ្មៅមិនទាន់បានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក LANGROVERក្រោយបង្កគ្រោះថ្នាក់ចរា ចរណ៍ សម្លាប់មនុស្ស៣នាក់ នៅក្រុងតាខ្មៅ..!

0
2575

កណ្តាលៈ មតិរបស់ពលរដ្ឋបានដាក់ចម្ងល់ថាសមត្ថកិច្ចក្រុងតាខ្មៅហេតុអ្វីនៅពុំទាន់ចាប់ខ្លួនអ្នកបើកបររថយន្តបង្ករហេតុុដែលបានបើកបុកមនុស្សស្លាប់ដល់ទៅបីនាក់។ខណះដែលស្គាល់ឈ្មោះ សោម រតនៈជាម្ចាស់កម្មសិទ្ធ

រថយន្តម៉ាកLANGROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977បានចឹងក្រោយបង្ករគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣នាក់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

សមត្ថកិច្ច អះអាងថា នឹងចាត់បញ្ជូនមន្ត្រីជំនាញទៅសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអាសយដ្ឋានរបស់ឈ្មោះ សោម រតនៈ។

សមត្ថកិច្ចបាននិយាយថា ឈ្មោះ សោម រតនៈ ប្រឈមនឹងបទល្មើស រត់គេចពីការទទួលខុសត្រូវ តាមមាត្រា ៥៤៣នៃក្រមព្រហ្មទណ្ឌនិងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ផងដែរថា យុវជន៣នាក់បានស្លាប់ម្នាក់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទីល្ងាច ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល។

មុនពេលកើតហេតុមានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានវ៉ាជែងម៉ូតូមួយគ្រឿង ម៉ាកហុងដា MSX ពណ៌ខ្មៅលាយស អត់ស្លាកលេខ ប៉ុន្តែវ៉ាមិនផុតក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗនៅនឹកន្លែងកើតហេតុ និង២នាក់ទៀត បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់
គេចខ្លួនតាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទ
ក្រហមខេត្តកណ្ដាលបានទុករថយន្តចោលរួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់៕ដោយសនសុភ័ក្ដ

IMG-20180113-WA0019

IMG-20180113-WA0020

Facebook Comments
Loading...