ជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី៤នាក់រួមនិងវត្ថុតាងថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន

0
175607

កំពង់ឆ្នាំង៖ ជនសង្សយ័៤នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងសហការគ្នាជាមួយកំលាំងនគបាលបង្ក្រាបគ្រឿងញៀនខេត្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានខណះដែលគេកុំពង់ធ្វើសកម្មភាព ចែកចាយរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ ។

ហេតុការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩និងនិង៣០នាទីថ្ងៃទី១០មករា២០១៨នៅចំណុចផ្ទះ៥ជាន់ស្ថិតក្នុងភូមិឃ្លាំប្រាក់សង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង  ។

ប្រភពពីសមត្ថកិច្ចដែលបានស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងថានៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្សយ័ខាងលើនេះសមត្ថកិច្ចបានទទួលពតរ័មាននិងទីតាំងរបស់ជនសង្សយ័កំពង់ធ្វើសកម្មភាពខាងលើភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឡោមពទ្ធ័និងឃាត់ខ្លួនបានជនសង្សយ័បាន៤នាក់រួមនិងវត្ថុតាងម្សៅក្រាមពណ៍ស១៤កញ្ចប់ ភ្លាមៗនោះសមត្ថកិច្ចបានរាយការជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញានាំយកមកធ្វើការសាកសួនៅអធិការនគបាលនគបាលក្រុងកំពង់ឆ្នាំងនិងក៍សាងឯកសាបញ្ជូនបន្ត ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបជនសង្សយ័ចែកចាយនិងប្រើប្រាស់ជួញដូរគ្រឿងញៀនខាងលើនេះរួមមាន  ១ ឈ្មោះយ៉ង់សុម៉ារត្ន័ភេ ភេទប្រុស  ២ ឈ្មោះ សុខឡឹងភេទស្រី  ៣  ឈ្មោះផាតទួនភេទប្រុស ៤ ឈ្មោះសុខលីន ភេទប្រុសអ្នកទាំង៤រសនៅក្នុងភូមិសង្កាត់ខាងលើ  ។ នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំងញៀន១៤កញ្ចប់តូចនិងកញ្ចប់ធំមានទម្ងន់២៣.១១ក្រាមជញ្ជីងថ្លឺងថ្នាំ១ទូរសព្ទ័ដៃ៥គ្រឿងខូច២គ្រឿង រួមនិងសម្ភារះបំរើដល់ការជកមួយចំនួនផងដែរ  ។

ក្រោយការសាកសួរសមត្ថកិច្ចបានក៍សាងឯកសារទាំងមនុស្សនិងវត្ថុតាងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាតំបូងខេត្តតាមនិតិវិធីផងដែរ ៕  ជាវុត្ថា  កំពង់ឆ្នាំង

IMG-20180110-WA0011

Facebook Comments
Loading...