បាត់សាកសពទារកម្នាក់ពីក្នុងម្ឈូស…..អ្នកណាលួច??

0
39058

តាមRTចេញផ្សាយនៅថ្ងៃ៨ខែមករាបានឲ្យដឹងថា ប៉ូលីសអាហ្សង់ទីនកំពុងស្រាវជ្រាវរកសាកសពក្មេងប្រុសម្នាក់ ដែលនៅជាទារកនៅឡើយបានបាត់ពីក្នុងម្ឈូសនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល។

អាជ្ញាធរក្នុងស្រុកបាននិយាយថាសាកសពនេះអាចត្រូវលួចដោយពួកអ្នកដែលកាន់សាសនាSatanic។ សាកសពទារក អាយុ១ឆ្នាំឈ្មោះCiro Amadaត្រូវបានចោរលួចចេញពីក្នុងម្ឈូសនៅពេលដែលក្រុមគ្រួសាររបស់វាកំពុងធ្វើពិធីកាន់ទុក្ខនៅឯកន្លែងត្រៀមបញ្ចុះសពក្បែរភូមិOtamendi ខេត្ត Buenos Airresនៃប្រទេសអាហ្ស ង់ទីន។

ទារកនេះបានស្លាប់តាំងពីថ្ងៃ១០ធ្នូដោយសារជម្ងឺPneumoniaនៅពេលដែលវាមានអាយុទើបបានឆ្នាំ។ ២សប្តាហ៍ក្រោយមកគាត់បានទភកន្លែងបញ្ចុះសពកូនស្រាប់តែបាតវាពីម្ឈូស ហើយសង្ស័យថា ពួកអ្នកមានជំនឿសាសនា Satanic ជាអ្នកលួច។ លោកAna Mariaអ្នកកាន់ក្តីក្នុងសំណុំរឿងនេះក៏បាន ដាក់ការសង្ស័យទៅលើក្រុមនេះដែរ៕

image

Facebook Comments
Loading...