ម្ចាស់រថយន្តដឹកកស្រូវ ផ្ទុះការ តវ៉ា ជាមួយ អាជ្ញាធរ

0
10362

ខេត្តកណ្ដាល៖ ម្ចាស់រថយន្តដឹកស្រូវ ច្រើននាក់ កាលពីព្រឹកថ្ងៃទី៧មករា បាន ផ្ទុះ ការតវ៉ា ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច ដែល ហាម ឃាត់ មិនអោយរថយន្ត ដឹក ស្រូវ ធន់ធំ ១០គ្រឿង បើក ចូលទៅលក់ស្រូវ នៅ តាម ច្រក តំបន់ វាលស្បូវ ស្ថិតក្នុងភូមិ ព្រែកសឹុង ឃំុសំពៅពូន ស្រុកោះធំ ទៅលក់ នៅ ព្រំដែន វៀតណាម ។

ការតវ៉ានេះ បន្ទាប់ពី អាជ្ញាធរ បាន នែនាំ និងជូនដំណឹង មិនអោយរថយន្ត ដឹកទំនិញផ្ទុក លើសពី១០តោន ឆ្លងកាត់ ដោយ លើកហេតុផលថា ផ្លូវខូច និងស្ពានទ្រុឌទ្រោម។

ការតវ៉ានេះ មិនមានប្រើអំពើហឹង្សាទេ គ្រាន់តែមាន ទំនាស់ពាក្យសំដីគ្នាតិចតួចរវាងថៃកុងឡានដឹកស្រូវជាមួយអាជ្ញាធរនិងប្រធានច្រកទ្វាតំបន់។

អាជ្ញាធរ បានអោយរថយន្ត ដឹកស្រូវ ចតនៅ ខាងមុខ ច្រក តំបន់វាលស្បូវ ដោយឱ្យអ្នកដឹកស្រូវ សាង ដាក់រថយន្ត តូច ទើបឱ្យចូល ។

ម្ចាស់រថយន្តដឹកស្រូវ មិន ព្រមសាង ដាក់ រថយន្ត ទេ ថា អស់ សោហ៑ុយច្រើន មិនចំណេញ ។អ្នកឡានដឹកស្រូវបានអះអាងបន្តទៀតថា អាជ្ញធរនិងប្រធានស្នាក់ការឃាត់ឡានដឹកស្រូវពួកគាត់ប៉ុន្តែអោយឡានយីឌុបរបស់ឈ្មួញដឹកត្រីចូលបាន៕

WhatsApp Image 2018-01-07 at 2.24.03 PM

WhatsApp Image 2018-01-07 at 2.23.56 PM

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here