ខេត្តកំពង់ឆ្នាំងបានប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជយ័ជំនះ៧មករា១៩៧៩និង៧មករា២០១៨

0
21105

កំពង់ឆ្នាំង៖ មនុស្សជាង១មួយម៉ឺននាក់មកពីបណ្តាឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងបានចូលរួមខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជយ័ជំនះ៧មករា១៩៧៩ និង៧មករា២០១៨ ។

FB_IMG_1515239756079

ពិធីនេះធ្វើឡើងក្រោមងធិបតីភាពឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំងនិងជាសមាជិកអចិន្ត្រៃគណះកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងសម្តេចចៅហ្វាវាំងគង់សំអុលអមដំណើរដោយឯកឧត្តមគុយសុផលនិងអស់លោកលោកស្រីដែលជាសហការីរួមដំណើរនិងមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿនអស់លោកលោកស្រីអភិបាលរងខេត្តនិងសមាជិកក្រុមប្រឹក្សាខេត្តព្រះសង្ឃមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋប្រមាណជាងមួយម៉ឺននាក់ផងដែរ ។ ពីធីនេះធ្វើឡើងនៅថ្ងៃទី៧មករា២០១៨ម្សិលមិញនៅក្នុងសាលាខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអាននៅស្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងពិធីមីទ្ទិញរមលឹកខូបអនុស្សាវរីយ៍លើកទី៩នៃទិវាជយ័ជំនះ៧មករា១៩៧៩និង៧មករា២០១៨ ខណះដែលឆ្លងកាត់រយះពេល៩ឆ្នាំមកនេះបានបង្ហាញច្បាស់ថាផ្តើមពីជយ័ជំនះ៧មករាប្រទេសជាតិបាននិងកំពង់ឈានទៅមុខតាមទិសដៅដ៍ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៍ពិសិដ្ឋរបស់ប្រជាជននិងបានដើស្របតាមនិន្នាការរួមក្នុងតំបន់ក៍ដូចជាពិៅពលោកបើទួសបីជាត្រូវជួបការកំបាកនិងស្ថានភាពបត់បែនយ៉ាងច្រើន ។

ក្នុងនាមជារដ្ឋអធិប្បតេយ្យកម្ពុជាមិនអាចឧិនក្បាលទទួលយកការគៀបសង្កត់ណាមួយពីខាងក្រៅបានឡើយជាពិសេសមិនទុកការប៉ុនប៉ងផ្លស់ផ្តូតាមរយះបដិវត្តន៍ពណ៍កើតមានដាច់ខាត់ដែលនយោបាយបែបនេះបាននិងកំពង់បង្កនូវជម្លោះផ្ទៃក្នុង អស្ថេរភាព អសន្តិសុខ សង្ក្រាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់រាប់សែននាក់យ៉ាងអយុត្តិធម៍បំផុតនៅប្រទេសមួយចំនួន ។ កម្ពុជាមានមេរៀនគ្រប់គ្រាន់ហើយដើម្បីធានានូវដំណើរទៅមុខទៀតរបស់ខ្លួនដោយឈនៅលើមូលដ្ឋានការពារឯករាជអធិបតេយ្យនិងក្តាប់ជាប់សិទ្ធិសម្រេចលើជោកវាសនារបស់ខ្លួន ។

សន្ទរកថាបានបញ្ជាក់ថាប្រជាធបតេយ្យពិតប្រាកដ៍នៅកម្ពុជាមិនដើរថោយក្រោយ ឬធ្លាក់ចុះនោះឡើយផ្ទុយទៅវីញកំពង់ត្រូវបានថែរក្សារនិងពង្រឹងអោយកាន់តែរឹងមាំឡើងដើរស្របជាមួយគោលការនិតិរដ្ឋក្នុងផលប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា ។ យើងប្រារព្វខួបអនុស្សាវរីយ៍នេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណណូបការះដ៍ឧត្តុងឧត្តមរបស់វិរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណះសិរ្សសាមគ្គឺសង្គ្រោះជាតិកម្ពុជានិងវិរកងទព័ស្មាកចិត្តវៀតណាមដែលបានបូជាសាច់ស្រសឈាមស្រស់ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រលយ័ពូសាសន្ត៍ប៉ុលពតនិងការពារការរសរានឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា ។

ថ្ងៃនេះផងដែរយើងសូមសម្តែងនូវការដឹងគុណដ៍ជ្រាលជ្រៅចំពោះបណ្តាលប្រទេសជាមិត្តជិតឆ្ងាយនិងប្រជាជនស្នេហាសន្តិភាពនិងយុត្តិធម៦នៅលើពិភពលោកដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសចំពោះបុព្វហេតុសង្គ្រោះជាតិនិងប្រជាជនពីរណ្តៅមរណះនេះ ។

នៅបញ្ចប់ពិធីមានធ្វើការរាប់បាតបាំងត្សកូលព្រះសង្ឃ១០០អង្គឧទ្ទិសនិងលំអោនកាយសង្រួមចិត្តគោរពរពវិញ្ញាណក្ខ័ន្ធយុទ្ធជនយុទ្ធនារីអ្នកស្នេហាជាតិនិងជនរួមជាតិរាប់លាននាក់ដែលបានបាត់បងជីវិតទៅយ៉ាងអណោចអធម្មនិងអយុតិធម៍បំផុតនៅក្រោមរបបប្រលយ័ពូជសាសន៍សូមអោយដួងវិញ្ញាណក្ខន្ធ័របស់អស់លោកទាំងអស់នោះបានទៅកាន់សុកតិភពជារៀងដរាបទៅ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1515313809441

FB_IMG_1515313823162

FB_IMG_1515313893203

Facebook Comments
Loading...