សម្តេចតេជោ ហ៊ុន សែន ព្រមានអភិបាលខណ្ឌដូនពេញ រួមទាំងមន្ត្រីសាលាក្រុង និងមន្ត្រីនគរបាលចរាចរណ៍

0
47459

ដើមឆ្នាំថ្មីឆ្នាំសកលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រ មានទៅកាន់អភិបាលខណ្ឌ ដូចពេញ មន្ត្រីសាលាក្រុងនិងនគរបាលចរាចររាជធានីភ្នំពេញ ទាក់ទងនឹងការមិនយក ចិត្ត ទុកដាក់អំពីការអនុវត្តច្បាប់ចរាចរ នៅវិមានឯករាជ្យ ដែលបណ្តោយឱ្យមានអ្នកដំណើរមួយចំនួនធ្វើចរាចរ ដោយបំពានច្បាប់ចរាចរណ៍។

សារព្រមាន របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលទៅកាន់អភិបាលខណ្ឌដូចពេញលោក សុខពេញវុធ ក៏ដូចជាមន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ និងមន្ត្រីនគបាលចរាចរ ទាក់ទិននឹងការមិនយកចិត្តទុកដាក់អនុវត្តច្បាប់ចរាចរ ឱ្យបានម៉ឺងម៉ាត់បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាល ជាមួយកម្មករ និយោជិតជាង១ម៉ឺន ៣ពាន់នាក់ មកពី១៣រោងចក្រ នៅតំបន់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី៣ខែមករា ឆ្នាំ២០១៨នេះ។

មូលហេតុដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានមន្ត្រីពាក់ព័ន្ធខាងលើនេះ ដោយសារប៉ុន្មានថ្ងៃនេះ សម្តេចបានកត់សម្គាល់ ឃើញមាន មានការធ្វើចរាចរ លើវិថីមុខភូមិគ្រឹះរបស់សម្តេច ដែលតែងតែមានការប្រព្រឹត្តល្មើស មិនគោរពច្បាប់ចរាចរណ៍ ហើយសម្តេចក៏បានបង្ហាញរូបភាពវីដេអូរដែលថតតាមរយៈកាមេរ៉ាពីលើដំបូលផ្ទះរបស់សម្តេច និងបានសរសេរសារទៅកាន់មន្ត្រីសាលាក្រុង និងសាលាខណ្ឌដូនពេញ ឱ្យមើលនូវបញ្ហានេះ ដោយព្រមានដកហូតមុខដំណែងផងដែរ ហើយសម្តេចថា ឆ្នាំ២០១៨ ត្រូវតែជាឆ្នាំគ្រោះថ្នាក់ចរាចរ មានការថយចុះ៕

14

Facebook Comments
Loading...