ក្លឹបបាល់ទាត់កំពូលលីគកម្ពុជាចំនួន៣ក្រុម កំពុងសម្រុកបញ្ចប់ការសាកសង់កីឡាដ្ឋានផ្ទាល់ខ្លួន

0
131305

ភ្នំពេញ: ក្លិបចំនួន៣មានដូចជា ក្លិបអាស៊ីអែរុប ក្លិបអគ្គីសនីកម្ពុជា និង ក្លិបចំណូលថ្មីគឺក្លិបវិសាខា កំពុងតែសម្រុកសាងសង់កីឡដ្ឋានរបស់ខ្លួនពិសេសទីលានបាល់ទាត់ដើម្បីធ្វើធ្វើជាម្ចាស់ផ្ទះទៅវិញទៅមក សម្រាប់លីគដែលនឹងឈានមកដល់នាខែមីនាខាងមុខ។

សម្រាប់ក្លិបបាល់ទាត់អាស៊ីអឺរុបសាងសង់នៅតំបន់អរិយក្សត្រដែលពេលនេះទីលានបានបញ្ចប់ការសាងសង់ហើយអ្វីដែលកំពុងសាងសង់បន្តនោះគឺកន្លែងអង្គុយទស្សនា និង បន្ទប់ផ្លាស់សម្លៀកបំពាក់ ។

ដោយឡែកសម្រាប់ក្លិបបាល់ទាត់អគ្គីសនីកម្ពុជាបានសាងសង់ស្ដាតរបស់ខ្លួននៅតំបន់ទួលសង្កែដែលពេលនេះទីលានបានសាងសង់រួចរាល់ហើយគឺនៅលម្អកន្លែងអង្គុយទស្សនាសម្រាប់មន្ត្រីធំៗតែបើតាមការអះអាងនោះថាអ្វីៗនឹងបញ្ចប់ឲ្យទាន់លីគរដូវកាលថ្មី ។

ចំពោះក្លិបបាល់ទាត់វិសាខាដែលទើបតែឡើងមកពីក្របខ័ណ្ឌលីគ ២ នោះក៏កំពុងធ្វើទីលាននៅតំបន់ហ្គ្រេនភ្នំពេញ ។

ចំពោះក្លឹបខ្លះទៀតកំពុងតែទាក់ទងកីឡដ្ឋានតាមបណ្ដាខេត្តនានាធ្វើជាទឹកដីរបស់ខ្លួនដែលក្នុងនោះក្លឹបជើងឯក ៣ជំនាន់បឹងកេតអែហ្វស៊ី ដែលកំពុងតាមចែចូវកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដី របស់ខ្លួន ។

បើតាមការបង្ហើបឲ្យដឹងពីលោក បែ មករាដែលជាអ្នកចាត់ការទូទៅនោះការធ្វើទំនាក់ទំនងជាមួយ ខេត្តកំពតនេះគឺមានពន្លឺសង្ឃឹមច្រើនហើយ ។ ក្លឹបចំណូលថ្មី សូលទីឡូអង្គរដែលស្ថិតក្រោមការទំនុកបម្រុងរបស់កីឡាករល្បី Keisuke Honda គ្រោងជ្រើសរើសកីឡដ្ឋានខេត្តសៀមរាបធ្វើជាទឹកដី ដូចក្លឹប Cambodian Tiger ដែរ ។

26550982_1195119097286708_576201298_n

Facebook Comments
Loading...