ការផ្សព្វផ្សាយការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកះដោយមិនបង់ថ្លៃនៅមូលដ្ឋានសុខាភិបាលសាធារណះ

0
15423

កំពង់ឆ្នាំង៖ ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការជម្រុញផ្សព្វផ្សាយស្តីពីការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកះដោយឥតបង់ថ្លៃនៅតាមសុខាភិបាលសាធារណះនៅក្រោមកម្មវិធីមូលនិធិសមធម៍សុខាភិបាលនិងរបបសង្គមផ្នែកថែទាំសុខភាពនៃបេឡាជាតិរបបសន្តិសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា  ។

IMG20180102142639

ពិធីនេះធ្វើឡើងដោយមានការចូលរួមពី ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិតប្រាក់វ៉ុននិងអនុប្រធានមន្ទីសុខាភិបាលលោកប្រធានមន្ទីពេទ្យខេត្តកំពង់ឆ្នាំងអស់លោកលោកស្រីជាប្រធានមន្ទីពេទ្យបង្អែកប្រតិបត្តស្រុកទាំងក្នុងខេត្តបានចូលរួមសរុបជាង១០០នាក់ ។  ពិធីនេះធ្វើលើងនៅរសៀលថ្ងៃទី២មករា២០១៨នៅក្នុងសាលប្រជុំរបស់មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង  ។

ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិតប្រាក់វ៉ុន បានលើកឡើងស្តីពីការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកះនៅក្រោមកម្មវិធីមូលនិធិសមធម៍សុខាភិបាលដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១មករា២០១៨ខណះដែលរបបសន្តិសុខសង្គមផ្នែកហានិភយ័និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ការងារបាននិងកំពង់អនុវត្តន៍ដោយបេឡាជាតិរបបសន្តិសុខសង្គមនិងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការសាធារណះ អតីតយុទ្ធជននិងចាប់ផ្តើមអនុវត្តក្នុងពេលខាងមុខ ។

ប្រធានមន្ទីសុខាភិបាលខេត្តលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានលើកឡើងទៀតថាដើម្បីលើកកំពស់ការផ្តល់សេវាថែទាំនិងព្យាបាលជំងឺប្រកដោយគុណភាពអោយបានកាន់តែប្រសើឡើងជូនបងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌល់សុខភាពនិងមន្ទីពេទ្យបង្អែកស្របតាមគលោការណ៍នយោបាយអភិវឌ្ឍន៍និងកំណែទម្រុងប្រន្ធ័ថែទាំសុខភាពសង្គមក្នុងក្របខណ្ឌ័គោលនយោបាយជាតិគាំពារសង្គម២០១៦ដល់២០២៥ មាន ១ អត្ថហកះដែលទទួលបានការប្រប្រាស់សេវាថែទាំដោយឥតបងថ្លៃនៅមូលដ្ឋានសុខាភិបាលសាធារណះនៅក្រោមកម្មវិធីមូលនិធិសមធម៍សំដៅដល់កម្មកនិយោជិកក្រៅប្រពន្ធ័ មេភូមិ អនុភូមិ ក្រុមប្រឹក្សាឃុំសង្កាត់និងកីឡាកកីឡាការនីដែលមានបណ្ណ័មូលនិធីសមធម៍ចេញដោយបេឡាជាតិរបបសង្គមតែប៉ុណ្ណោះ ២ អត្ថហកះដែលទទួលបានការប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃនៅមូលដ្ឋានសុខាភិបាលសាធារណះនៅក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសំដៅដល់កម្មកនិយោជិកដែលមានបណ្ណ័សមាជិកបេឡាជាតិរបបសង្គម ៣ មូលដ្ឋានសុខភិបាលសាធារណះសំដៅដល់ប៉ុសន៍សុខភាព មណ្ឌលសុខភាព មន្ទីពេទ្យបង្អែកក្រុងស្រុក មន្ទីពេទ្យបង្អែករាជធានីខេត្ត មន្ទីពេទ្យជាតិនិងមជ្ឈមណ្ឌល់ជាតិដែលមានភារះកិច្ចផ្តល់សេវាថែទាំសុខភាព  ៤  ក្រោមកម្មវិធីមូលនិធិសមធម៍ការប្រើប្រាស់សេរវាថែទាំសុខភាពត្រូវចាប់ផ្តើមពីប៉ុសន៍សុខភាបលើកលែងតែករណីត្រូវសង្គ្រោះបន្ទាន់ ។

ខណះដែលអត្ថហកះត្រូវមានលិខិតបញ្ជូនពីំណ្ឌល់សុខភាពឬពីមន្ទីពេទ្យពេទ្យបង្អែក បង្អែកថ្នាក់ក្រោមលើកលែតែត្រូវធ្វើការសង្គ្រោះបន្ទាន់ក្នុងការប្រើប្រាស់សេវាថែទាំសុខភាពនៅមន្ទីពេទ្យបង្អែកក្រុងស្រុក ។ នៅបញ្ចប់ពិធីប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការផ្តាំផ្ញើដល់គ្រប់មន្ទីពេទ្យបង្អែកស្រុកក្រុងទាំង៣ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ពង្រឹងនិងលើកកំពស់ក្រំសីកធម៍មនសិការវិជ្ជាជីវះរបស់បុគ្គលិកសុខាភិបាលជាពិសេសភាពទទួលខុសត្រូវរួសរាយឬាក់ទាក់អាកប្បកិរិយាសមរម្យ ទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលមកទទួលសេវានៅតាមបណ្តាលមន្ទីពេទ្យ ៕ ជាវុត្ថា កំពង់ឆ្នាំ

IMG20180102142704

Facebook Comments
Loading...