សហព័ន្ធចំនួន៣ទៀតត្រូវបានទទួលស្គាល់ ឯ វ៉ូស៊ូត្រូវធ្វើសន្និបាតឡើងវិញសិន

0
9521

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសទទួលស្គាល់សហព័ន្ធកីឡាជាតិចំនួន៣ជាសមាជិកពេញសិទ្ធិក្នុងក្របខណ្ឌកីឡាអូឡាំពិក និងក្របខណ្ឌកីឡាមិនអូឡាំពិកសម្រាប់អាណត្តិថ្មី២០១៧-២០២១។

សហព័ន្ធជាតិទាំង៣នោះរួមមានខេមរសហព័ន្ធកីឡាយូដូ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និង សហព័ន្ធកីឡាហោះហើរ ។ ចំពោះសហព័ន្ធកីឡាដែលពេលនេះកំពុងតែរុំព័ទ្ធដោយជម្លោះនោះពុំត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលស្គាល់ឡើយ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ទោសថាសហព័ន្ធកីឡាវូស៊ូដែលបានធ្វើមហាសន្និបាតកន្លងមកនេះគឺវាគ្រាន់តែជាមហាសន្និបាតមួយធ្វើឡើងបង្គ្រប់កិច្ចដើម្បីសុំការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡាតែប៉ុណ្ណោះ ។

គ្រប់សហព័ន្ធដែលមានសុពលភាព គ្មានទំនាស់ផ្ទៃក្នុងក្រសួងអប់រំយុវជន និង កីឡាបានទម្លាក់ថវិកាសម្រាប់ការប្រកួត តែសហព័ន្ធវូស៊ូដែលពុំព្រមដោះស្រាយជម្លោះផ្ទៃក្នុងនោះការប្រកួតជើងឯកកន្លងមកគឺនាយកដ្ឋានអប់រំកាយ និង កីឡាជាអ្នករៀបចំ ។ពេញមួយរដូវប្រកួតនោះក្នុងសហព័ន្ធនេះឈ្លោះគ្នារៀងរាល់ថ្ងៃពុំដែលខានឡើយ ។
លោកអគ្គលេខាធិការបន្តថាសហព៧ន្ធនេះត្រូវតែបបួលគ្រូចាស់ៗមកបង្កើតជាគណៈកម្មការទ្រទ្រង់មួយ ដើម្បីបន្តនិរន្តរភាពរបស់សហព័ន្ធ ។ ក្នុងរយៈកាលអន្តរកាលនេះសហព័ន្ធត្រូវដោះស្រាយឲ្យបានចប់រួចរាល់នូវជម្លោះនានាដើម្បីឈានទៅធ្វើមហាសន្និបាតមួយដែលមានលក្ខណៈប្រជាធិបតេយ្យដោយមានការចូលរួមពីគ្រប់ក្លិប សមាគមទាំងអស់ ដោយជៀសវាងឲ្យបាននូវរបៀបធ្វើមហាសន្និបាតតែក្លិបគ្នាឯងដូចកន្លងមក ។

photo_2017-12-29_08-03-05

Facebook Comments
Loading...