ជឿទេថាជក់បារី៦០ដើម និងផឹកស្រាក្រហម១កែវក្នុងមួយថ្ងៃអាចរស់បានដល់អាយុ១០៧ឆ្នាំ

0
41122

ទីភ្នាក់ងារសារព៍ត័មានរបស់រុស្សីRTបានផ្សាយឲ្យដឹងនៅថ្ងៃទី២៨ធ្នូនេះថា លោកGeorge Melford Nygaardជនជាតិន័រវេស ជាមនុស្សដែលមានវ័យចាស់ជាងគេក្នុងលោកនៅតែផឹកស្រាក្រហម១កែវ និងជក់បារី៦០ដើមក្នុងមួយថ្ងៃ ហើយដែលគាត់ជឿថានេះជាមូលហេតុដែលធ្វើឲ្យគាត់មានអាយុ១០៧ឆ្នាំ គិតមកដល់ពេលនេះ។

image

 

គាតក៏បានចែករំលែកបទពិសោធន៍ដ៏មិនគួរឲ្យជឿនេះទៅក្មេងៗស្រករក្រោយ ទៀតផង។គាត់នឹងប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១០៨ឆ្នាំនៅថ្ងៃទី១២ខែមករាឆ្នាំ២០១៨ខាងមុខ នេះ។គួរបញ្ជាក់នៅក្នុងប្រទេសន័រវេសមនុស្សដែលមានវ័យលើសពី១០០ឆ្នាំមានចំនួន៩៤៥នាក់។

គាត់បាននិយាយថា៖វាមិនពិតទេឬ ដែលថាអ្នកបានរស់រានមានជីវិត ប្រកបដោយសុខភាពល្អរហូតមក ដល់វ័យប៉ុណ្ណេះ។ខ្ញុំស៊ី ខ្ញុំផឹកឲ្យស្រវឹងទៅតាមអ្វីដែលខ្ញុំចង់ពេញមួយជីវិតរបស់ខ្ញុំ។ខ្ញុំជាអ្នកជក់បារីដ៏កំពូ លរហូតដ់៦០ដើមហើយតែងផឹកស្រាក្រហម១កែវជារៀងរាល់ថ្ងៃ។ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ល្អជានិច្ច ហើយនេះជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់ខ្ញុំ។ខ្ញុំមិននៅក្បែរសោះឡើយអ្នកណាដែលពូកែរខឹងនិងតែងតែមានអារម្មណ៍មួរម៉ៅ។អ្នកមិនត្រូវខឹងនឹងជីវិតខ្លូនឯងទេ៕

Facebook Comments
Loading...