លោកពូទីន៖ការវាយប្រហារនៅPetersburgជាអំពើភេរវកម្ម

0
9732

លោកប្រធានាធិបតីរុស្សីវ្ល៉ាឌីមៀរ ពូទីនបាននិយាយថា៖ការវាយប្រហារកាលពីថ្ងៃពុធទៅលើហាងលក់ ទំនិញមួយនៅក្នុងទីក្រុងPetersburgគឺជាអំពើភេរវកម្ម។ មានប្រជាជន៣០នាក់បានរងរបួសនៅក្នុងព្រឹត្តិការណ៍វាយប្រហារនេះនៅក្នុងទីផ្សារដែលមានមនុស្សច្រើនកុះករ។

image

មនុស្ស៦នាក់ស្ថិតក្នុងស្ថានភាពរ បួសធ្ងន់ធ្ងរនៅឡើយ។គ្រឿងបំផ្ទុះនេះមានកម្លាំង២០០ក្រាមនៃម្សៅTNT។លោកពូទីនបាននិយាយថា ៖អ្នកដឹងហើយថាការវាយប្រហារនៅPetersburgគឺជាអំពើភេរវកម្ម ប៉ុន្តែកន្លងមកនេះការិយាល័យសន្តិ សុខសហព័ន្ធជាតិរបស់យើងបានបំផ្លាញផែនការវាយប្រហារភេវកម្មជាច្រើនទៀត។

ខ្ញុំបញ្ជាទៅកម្លាំង សន្តិសុខឲ្យធ្វើសកម្មភាពក្នុងក្របខណ្ឌ័ច្បាប់បើសិមានការឃុំខ្លួនភេរវករណាម្នាក់ ប៉ុន្តែបើសកម្មភាពរ បស់វាអាចគម្រាមដល់អាយុជីវិតរបស់មន្ត្រីប៉ូលីសយើង សូមចាត់ការនៅកន្លែងទៅចុះ៕

Facebook Comments
Loading...