ចោរជើងខ្លាំងប្លន់ម៉ូតូ០១គ្រឿង ប្រដាប់ដោយអាវុធK54 ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល តាមចាប់ខ្លួនបាន០១ នាក់ និង០២នាក់ រត់គេចខ្លួន

0
4004

(កណ្តាល): ក្រុមចោរជើងខ្លាំងប្លន់ម៉ូតូ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយផ្ទាល់ លោក មាន សំណាង អធិការ ស្រុកអង្គស្នួល តាមប្រមាញ់តាមចាប់ខ្លួនបាន ភ្លាមៗ.. បន្ទាប់ពី ជនល្មើសប្លន់ម៉ូតូ បើករត់គេចខ្លួន កើតហេតុ កាលពីថ្ងៃព្រហស្សត៏ ១១កើត ខែបុស្សនព្វសក័្ត ព.ស២៥៦១ត្រូវនិងថ្ងៃទី២៨ .ខែឆ្នូ គ.ស.២០១៧ វេលាម៉ោង១៤ និង៣០នាទី ចំណុចផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

ជនរងគ្រោះ០១នាក់ មានឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A
រស់នៅក្នុងភូមិត្រពាំងសុក្រុំ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកជនល្មើសមានគ្នា០៣នាក់(ឃាត់ខ្លួនបាន០១នាក់)
១. ឈ្មោះជិន លាប ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅផ្ទះសំណាក់ភ្នំមាស សង្កាត់
ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំ(ឃាត់ខ្លួនជាមេក្លោងធ្វើសកម្មភាព ហើយក៍ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយះពេល០៣ឆ្នាំ)។ ២.ឈ្មោះគុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។(គេចខ្លួន) ៣.មិនស្គាល់អត្តសញ្ញាណប្រុសអាយុប្រហែល១៩ឆ្នាំ។(គេចខ្លួន) ។

វត្ថុតាងចាប់យកមាន:
១. អាវុធខ្លី០១ដើមម៉ាកK៥៩ក្រូមេពណ៌សរលខ(០៧៥៧,បងចំនួន០១និងគ្រប់ចំនួន០៨)។
២. ម៉ូតូម៉ាក(EXCITER)ពណ៌សរលាយក្រហម០១គ្រឿងផលិតឆ្នាំ២០១៥លេខតួFY០៨៨៧៩១លេខម៉ាសិន១០០២ ៤៨ (របស់ជនរងគ្រោះយកបានវិញ)។ទូរសព្ទ័ម៉ាកណូគាលេខជនល្មើស០៦៩៦៩៥៨៦៨។

សម្ភារះបាត់បង់: ម៉ូតូម៉ាកEXCITERសេរី០១៥មួយគ្រឿងព័ណស គ្មានផ្លាកលេខ។លេខតួFY០៨៨៧៩១លេខម៉ាសុិន១០០២៤៨។យកបានមកវិញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា: នៅមុនពេលកើតហេតុកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភក្រនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើស ជិះម៉ូតូម៉ាកសង់០១៥ពណ៌ខ្មៅ០១គ្រឿងមានគ្នា០៣នាក់មកពីក្រោយមកពាក់ទឹមបញ្ជាអោយជនរងឈប់ ជនរងគ្រោះមិនឈប់ទើបជនល្មើស បង្កើនល្បឿនទៅឈប់ពីមុខហើយអ្នកបើកម៉ូតូចុះពីលើម៉ូតូដកកាំភ្លើងខ្លីភ្ជុងមកលើជនរងគ្រោះរួចយកម៉ូតូ ឡើងជិះរត់គេចខ្លួនទៅទិសខាងជើង ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្ដិ៍ឃាត់បាននៅសង្កាត់ឪឡោកខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ឈ្មោះជិន លាប បានសារភាពថាខ្លួនជាម្ចាស់កាំភ្លើងហើយខ្លួនបានបបួលឈ្មោះ គង់និងមិត្តឈ្មោះគង់ម្នាក់ទៀតមិនស្គាល់ឈ្មោះចេញធ្វើសមក្មភាពប្លន់ តែមុននិងប្លន់ក្រុមខ្លួន((ញាំសាច់ក្រកកំបូលហើយផឹកស្រាប៊ៀកម្ពុជាអស់០១កញ្ច្រែងទើបចេញធ្វើសកម្មភាព))។

បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់។

WhatsApp Image 2017-12-28 at 8.47.07 PM

WhatsApp Image 2017-12-28 at 8.47.09 PM

Facebook Comments
Loading...