ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងគ្រឿងញៀន០៤កញ្ចប់នៅកៀនស្វាយ

0
6863

ខេត្តកណ្តាល:ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់រួមទាំងគ្រឿងញៀនបួនកញ្ចប់ត្រូវសមត្ថកិច្ចនគរបាលរដ្ឋបាលឃំុគគីរចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៣និង០០នាទីថ្ងទី២៤ខែធ្នូឆ្នាំ២០១៧នៅចំណុចមុខផ្សារគគីរស្ថិតនៅភូមិគគីរ.ឃំុគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

WhatsApp Image 2017-12-26 at 10.33.11 AM

ជនសង្ស័យមានឈ្មោះកាវ.ចិនភេទប្រុសអាយុ២៩ឆ្នាំ(ខ្មែរ)មុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិដូនស.ឃំុគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

វត្ថុតាដែលសមត្ថកិច្ចចាប់យកបានរួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកICE)ចំនួនបួនកញ្ចប់(០២កញ្ចប់ធំ.០២កញ្ចប់តូច)។

សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលគគីរបានឲ្យដឹងថានៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលឃំុគគីរបានចេញល្បាតនៅមុខផ្សារគគីរដោយឃើញជនសង្ស័យឈរនៅមុខផ្សារគគីរដើរទៅមកៗក៍មានការសង្ស័យរួចក៍ចាប់ឃាត់សួរនាំឆែកឆេរខ្លួនទៅរកឃើញនូវសារធាតុញៀនចំនួន(០៤កញ្ចប់) បន្ទាប់មកសមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកប៉ុស្តិដើម្បូីសួរនាំជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនបួនកញ្ចប់នេះពីគេម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញតែស្គាល់តាមលេខទូរសព្ទ័ដែលអ្នកលក់នោះឲ្យ(០៩៦៦០១៤៣៧២)ដើម្បីយកមកលក់បន្តនៅមុខវត្តបន្ទាយដែក។

ចំណែកជនសង្ស័រួមនិងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការតាមនុិតិវិធីច្បាប់៕ ដោយ៖ ស៊ុំ ចិត្តសុីដ្ឋា

WhatsApp Image 2017-12-26 at 10.33.13 AM

WhatsApp Image 2017-12-26 at 10.33.16 AM

Facebook Comments
Loading...