ហេតុអ្វីនៅក្នុងប្រតិទិនឆ្នាំថ្មីរបស់កូរ៉េខាងជើងអត់មានថ្ងៃកំណើត គីម ជុងអ៊ុន?

0
45078

តាមពិតទៅវាគ្មានអ្វីចម្លែកទេ នៅក្នុងប្រទេសកុម្មុយនីសការលាក់ការណ៍សម្ងាត់គឺជាគោលការណ៍មួយ សំខាន់ណាស់ ជាពិសេសទាក់ទិនទៅនឹងជីវិតនិងប្រវត្តិរបស់មេដឹកនាំ។ ជាក់ស្តែងនៅក្នុងប្រតិទិនឆ្នាំថ្មី របស់កូរ៉េខាងជើងដែលទើបបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះមិនមានសរសេរបញ្ជាក់អំពីថ្ងៃកំណើត មេដឹកនាំគីម ជុងអ៊ុនទេ បន្ទាប់ពីគាត់បានឡើងកាន់តំណែងជាន់ខ្ពស់អស់រយៈពេល៦ឆ្នាំហើយនោះ។

image

យោងតាមប្រពន្ធ័ផ្សព្វផ្សាយរបស់ជប៉ុនTokyo Broadcasting Systemបានឲ្យដឹងថា លោកគីមទំនង ជាកើតនៅថ្ងៃទី៨ខែមករា ហើយពិធីខួបកំណើតត្រូវធ្វើនៅថ្ងៃចន្ទ័ទី៨មករាដើមឆ្នាំ២០១៨ខាងមុខនេះ។ ឪពុករបស់គាត់លោកគីម ជុងអ៊ុលកើតនៅទី១៦ខែកុម្ភៈហើយតែងតែធ្វើពិធីខួបកំណើតជារៀងរាល់ឆ្នាំ កាលពីពេលគាត់នៅរស់ដែលគេហៅពិធីបុណ្យនេះថាទិវាតារារះ។

ចំណែកជីតារបស់គាត់គឺលោកគីម អ៊ីលស៊ុង ធ្វើពិធីខួបកំណើតទូទាំប្រទេសនៅថ្ងៃ១៥ខែមេសាដែលបក្សនិងរដ្ឋកូរ៉េហៅថាទិវាបុណ្យព្រះ អាទិត្យ៕

image

Facebook Comments
Loading...