វគ្គបំប៉នគណៈកម្មការបច្ចេកទេសកីឡាហែលទឹកត្រូវបានបញ្ចប់

0
20868

ភ្នំពេញ៖ វគ្គបំប៉នមន្ត្រី គណៈកម្មការបច្ចេកទេសដល់មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកដែលបើកឡើងពីថ្ងៃទី១៨មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៩ធ្នូ ។

លោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការបើកវគ្គបំប៉នគណៈកម្មការ បច្ចេកទេសកីឡាហែលទឹកនេះ ក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងរំលឹកនូវបទបញ្ជា របស់កីឡាហែលទឹកដែលសិក្ខាកាម ធ្លាប់សិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក។

លោកបានបន្តថា វគ្គនេះប្រើប្រាស់ថវិកា៣៥ភាគរយ នៃគម្រោងថវិកាប្រចាំឆ្នាំ២០១៧ របស់ក្រសួងអប់រំយុវជន និងកីឡា។ សម្រាប់សិក្ខាកាមដែលចូលរួមវគ្គនេះមានចំនួន៤០នាក់ក្នុងនោះមកពីខេត្តកំពង់ចាមចំនួន២នាក់ កណ្តាល១នាក់ មន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ នាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ និងមន្រ្តីរបស់សហព័ន្ធ។

លោកបានចាត់ទុកថាវគ្គនេះទទួលបានលទ្ធផលល្អដោយសារសិក្ខាកាមដែលចូលរួមទាំងអស់សុទ្ធតែជាមន្ត្រីបច្ចេកទេសដែលធ្លាប់ធ្វើការងារនេះស្រាប់ហេតុនេះពួកគេងាយយល់ និងឆាប់ចាប់បាន ។វគ្គនេះក៏បង្ហាញផងដែរនូវវិធីសាស្រ្តក្នុងការហ្វឹកហាត់ តួនាទីគ្រូបង្វឹក គរុកោសល្យគ្រូបង្វឹកក្នុងការអូសទាញក្មេងៗឲ្យសប្បយចិត្តក្នងការហ្វឹកហាត់ ។បទបញ្ជាប្រកួតអន្តរជាតិក៏ត្រូវបានលើកយកមកបង្ហាញដល់សិល្ខាកាមទាំង៤០រូបដែលចូលរួមដែរ ។

photo_2017-12-20_07-10-44

photo_2017-12-20_07-10-52

Facebook Comments
Loading...