អាមេរិកគួរតែដកសព្វាវុធនុយក្លេអ៊ែរ២០០គ្រាប់ចេញពីអឺរ៉ុបយូរណាស់មកហើយ

0
26672

មន្ត្រីការទូតរុស្សីបាននិយាយថាសហរដ្ឋអាមេរិកត្រូវតែដកសព្វាវុធនុយក្លេអ៊ែរចេញពីតំបន់អឺរ៉ុប ប្រសើរជាងធ្វើទំនើបកម្មវាបន្ថែមទៀត។ រុស្សីមានការបារម្ភថា ការធ្វើទំនើបកម្មណាមួយទៅលើអាវុធ នុយក្លេអ៊ែរទាំងនេះកាន់តែបង្កើនឲ្យមានភាពតានតឹងនៅក្នុងតំបន់នោះតែប៉ុណ្ណោះ។

image

កន្លងមកអាមេរិកបានតម្លើងអាវុធនុយក្លេអ៊ែរធុនB61របស់ខ្លួនប្រមាណ២០០គ្រាប់នៅក្នុងប្រទេសអាឡឺម៉ង់ បែលហ្សិក អ៊ីតាលីហូឡង់និងប្រទេសទួរគីដែលជាផ្នែកមួយនៃកម្មវិធីពង្រាយនុយក្លេអ៊ែររបស់អង្គការNATOនៅ ក្នុងតំបន់នោះក្រោយសង្គ្រាមលោកលើកទី២។

មន្ត្រីក្រសួងការបរទេសរុស្សីបាននិយាយថា៖រុស្សីបានដកសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនចេញពីតំបន់នោះរួចហើយ។យើងជឿជាក់ថាអាមេរិកក៏គួរតែធ្វើបែបនេះ តាំងពីយូរយារណាស់មកហើយ ដើម្បីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់នេះ៕

image

image

Facebook Comments
Loading...