ជនសង្ស័យម្នាក់ក្នុងចំណោមបួននាក់ត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច.!!

0
12492

(កណ្ដាល):ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបីនាក់ផ្សេងទៀតត្រូុវម្ចាស់ផ្ទះឃាត់ខ្លួនបានក្រោយពីបានផ្លោះរបងចូលលួចអីវ៉ាន់ក្នុងផ្ទះរបស់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចបានម្នាក់នាក់នឹងបីនាក់រត់គេចខ្លួនបាត់។

ប្រភពពីរសមត្ថបានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះម៉ុន ចន្ថាភេទប្រុសអាយុ២៥ឆ្នាំនៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរ:ជាងក្រឡឺង។

ហើយជនសង្ស័យចំនួន០៤នាក់ ទីមាន១.ឈ្មោះរិន ប៊ុនរឿនហៅទុយភេទប្រុសអាយុ២៣ឆ្នាំនៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ទីមាន២.ឈ្មោះខុមសុភ័ណ្ឌហៅខុនភេទប្រុសអាយុ២២ឆ្នាំនៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរ:មិនពិតប្រាកដ(គេចខ្លួនបាត់់)។ ទី៣.ឈ្មោះគ្រីរាជភេទប្រុសអាយុ២៤ឆ្នាំនៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ(គេចខ្លួនបាត់)នឹងទី៤.ឈ្មោះផាន ភារ៉ាភេទប្រុសអាយុ២៥ឆ្នាំ.នៅភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរ:មិនពិតប្រាក(គេចខ្លួនបាត់)។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៤.១២.២០១៧វេលាម៉ោង០១.០០រំលងអាធ្រាតជនសង្ស័យបានជិៈកង់ចេញពីផ្ទះរបស់ខ្លួនដើម្បីទៅជួបបក្សពួក០៣នាក់ទៀតនៅចំណុចផ្លូវអ្នកតាភូមិព្រែកថ្មីឃុំព្រែកអញ្ចាញដើម្បីទៅរកលួចទ្រព្យសម្បត្តិនៅផ្ទះជនរងគ្រោះពេលជួបជុំគ្នាហើយជនសង្ស័យនិងបក្សពួកក៍បាននាំគ្នាទៅជក់ថ្នាំញៀននៅចំណុចក្នុងចំការចេកក្រោយផ្ទះជនរងគ្រោះបន្ទាប់ពីជក់ថ្នាំញៀនរួចនៅវេលាម៉ោង០៤:៣០នាទីជនសង្ស័យនិងបក្សពួកក៍បានចេញទៅធ្វើសកម្មភាពលួចនៅផ្ទះជនរងគ្រោះក្នុងពេលនោះជនសង្ស័យបានឡើងតាមរបងខាងក្រោយចូលទៅក្នុង ចំណែកបក្សពួកទាំង០៣នៅចាំខាងក្រៅ។ ពេលនោះជនរងគ្រោះបានឃើញហើយក៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯជនសង្ស័យ០៣នាក់ទៀតបានរត់គេចខ្លួនបាត់អស់ហើយជនរងគ្រោះក៍បានរាយការណ៍មកនគរបាលប៉ុស្តិ៍ហើយកម្លាំងយើងបានទៅជួយធ្វើអន្តរាគមន៍និងស្រាវជ្រាវស្វែងរកបក្សពួកជនសង្ស័យរហូតដល់ម៉ោង០៧:០០នាទីមិនឃើញទើបនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយសនសុភក្ដ័

Facebook Comments
Loading...