ជនជាតិរ៉ូហ៊ីងយ៉ា៦.៧០០នាក់ទំនងជាត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា

0
16980

នៅថ្ងៃទី១៤ខែធ្នូនេះអង្គការគ្រូពេទ្យគ្មានព្រំដែនបានសនិដ្ឋានថា៖ យ៉ាងហោចណាស់ក៏មានជនជាតិរ៉ូហ៊ីងយ៉ាចំនួន៦.៧០០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដ៏ឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលផ្ទុះ កាលពីខែសីហាឆ្នាំ២០១៧ដោយចាប់បង្ខំឲ្យពួកគេជាងកន្លះលាននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ដែលនៅជិតខាង។តាមការស្រាវជ្រាវបានឲ្យដឹងថាចំនួនអ្នកស្លាប់នេះកើនលើសខ្ពស់ជាង ចំនួនដែលរដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថាមានត្រឹមតែ៤០០អ្នកប៉ុណ្ណោះ។

ប៉ុន្តែក្រុមអ្នកផ្តល់ជំនួយបាននិយាយថា ពួកគេបានរកឃើញថាមានជនជាតិរ៉ូហ៊ីងយ៉ា៩០០០នាក់បានស្លាប់ក្នុងមូលហេតុនៃអំពើហិង្សា នៅសហភាពមីយ៉ាន់ម៉ាចន្លោះពីថ្ងៃ២៥ខែសីហាដល់ថ្ងៃ២៤ខែកញ្ញាឆ្នាំ២០១៤។ក្នុងនោះមានទាំងកូណក្មេងអាយុក្រោម៥ឆ្នាំចំនួន៤០០នាក់ទៀតផង៕

1720911_3_46ed_des-rohingyas-arretes-a-la-frontiere-du_b914756af676f28c57a98f4e84b29bed

Facebook Comments
Loading...