ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie ជម្រុះជុំទី៣ នឹងបញ្ចប់នៅសប្ដាហ៍នេះ

0
27565

ភ្នំពេញ: សៅ វណ្ណាក្លិបយុវជនវាលស្បូវក៏ត្រូវប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយជើងខ្លាំងពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ។

វណ្ណាកាលពីជម្រុះជុំទី ១ ឈ្នះណាម ម៉ូរិនក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ហើយនៅជុំទី២ឈ្នះវុត្ថា ប៊ុនឃាងក្លិបអង្គរធំគុនខ្មែរនៅទឹកទី ១ ។ចំពោះពុយ វណ្ណៈវិញកាលពីជំនួបនៅជុំទី ១ ឈ្នះវ៉ាន់ ចាន់វ៉េតក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ និង ជុំទី ២ ឈ្នះមាស សុជាតិក្លិបក្រុងប៉ោយប៉ែតដោយពិន្ទុ ។

សម្រាប់ជុំទី៣ដេលជាជុំកាន់តែសំខាន់ ហើយ ការប្រកួតក៏កាន់តែធ្ងន់ធ្ងរនេះតើកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនរណា ? ការប្រកួតមួយនេះទាំងអ្កហាលអាវទាំងអ្នកដណ្ដើមបានកៅអីប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

Sao-Vanna-Puy-Vannak [800x600]

ផន ប៊ុនម៉ៅក្លិបកងយោធពលខេមរភូមិន្ទ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ង៉ែត រដ្ឋា របស់ក្លិបតាព្រហ្មមានជ័យ ។

កាលពីប្រកួត ២ជុំកន្លងមកនៅជុំទី ១ប៊ុនម៉ៅឈ្នះម៉ៃ ថៃប៊ឹបក្លិបកុមារទេពមានរិទ្ធដោយពិន្ទុ ហើយនៅជុំទី២ឈ្នះពិន្ទុរ័ត្ន ដារ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ចំពោះរដ្ឋាវិញកាលពីប្រកួតនៅជុំទី ១ ឈ្នះជា សំណាងក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ និង ជុំទី ២ ឈ្នះទី ពន្លែតក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ ។

សម្រាប់ជម្រុះនៅជុំទី៣នេះគឺជាការប្រជែងយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ការប្រកួតកាន់តែតឹងតែងជាងមុន ។កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជារបស់ផន ប៊ុនម៉ៅ ឬ ជារបស់ង៉ែត រដ្ឋា ?

អ្នកប្រដាល់២គូចុងក្រោយនេះសម្រាប់អ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឯ អ្នកដែលចាញ់គឺហាលអាវត្រឹមនេះឯង ។

Phorn-Bunmao-Nget-Ratha [800x600]

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះថុល មករាក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយក្លាឃុនស៊ិក ឃុមភែធូ(Klakhunsik Khumphethou)ដោយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

Thol-Makara-Khlakhunsik [800x600]

Facebook Comments
Loading...