អតីតទាហានអាមេរិករត់ភៀសខ្លួនទៅកូរ៉េខាងជើងស្លាប់ក្នុងវ័យ៧៧ឆ្នាំ

0
15095

លោកCharles Jenkinsអតីតទាហានអាមេរិកដែលបានរត់ចោលជួរទៅចុះចូលជាមួយកូរ៉េខាងជើងតាំងពីទសវត្សឆ្នាំ១៩៦០នោះ បានស្លាប់ហើយនៅក្នុងវ័យ៧៧ឆ្នាំ។

image

គាត់ជាទាហានអាមេរិកក្នុងចំណោម៤នាក់ដែលបានរត់ ភៀសខ្លួនទៅកូរ៉េខាងជើង។ក្រោយមកគាត់បានក្លាយទៅជាអ្នកទោសរបស់ទីក្រុងព្យុងយ៉ាង និងធ្លាប់ត្រូ វបានរដ្ឋអំណាចកូរ៉េខាងជើងយកទៅថតកុន ដោយសម្តែងជាតួបរទេសដែលឈ្លានពានប្រទេសកូរ៉េខា ងជើង។គាត់សម្តែងបានតែមួយរឿងនេះគត់។

លោកCharlesបានស្លាប់នៅលើកោះSadoកាលពីថ្ងៃចន្ទ័ ជាទីកន្លែងដែលគាត់បានរស់នៅជាមួយភរិយាអ្នកស្រីHitomai Sogaជនជាតិជប៉ុនដែលជាអតីតអ្នក ទោសកូរ៉េខាងជើងដែរនោះ។កាសែតជប៉ុនបានរាយការណ៍ថា គាត់បានដួលនៅខាងក្រៅ បរិវេណផ្ទះ ហើយបាស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។

គាត់ជាអតីតទាហានអាមេរិក បម្រើការងារនៅកូរ៉េខាង ត្បូងនៅពេលដែលគាត់បានសម្រេចចិត្តរត់ឆ្លងដែទៅកូរ៉េខាងជើងនៅឆ្នាំ១៩៦៥។ជីវិតរស់នៅកូរ៉េខាង ជើងធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំង ហើយសម្តែងការសោកហួសនិស្ស័យ៕

image

image

image

Facebook Comments
Loading...