ផាន់ គ្រាន់ ផ្តួលអ្នកប្រដាល់ថៃ ក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ

0
10906

ភ្នំពេញ: ក្នុងការប្រកួតនាល្ងាចថ្ងៃទី៩ធ្នូនោះ អ្នកប្រដាល់ផាន់ គ្រាន់ដណ្ដើមបានខ្សែក្រវាត់ខារ៉ាបាវប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមមកគ្រប់គ្រងបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ្នកប្រដាល់ថៃកង សាយ៉ាម(Kong Sayam)ដោយពិន្ទុនោះ ។

photo_2017-12-10_06-17-43

ក្នុងចំណោមចៅក្រមចំនួន៥រូបគឺមាន៤រូបហើយដេលផ្ដល់ពិន្ទុឲ្យផាន់ គ្រាន់ឈ្នះ និង មានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យកឲ្យកង សាយ៉ាមឈ្នះនោះ ។បន្ទាប់ពីស្រុតចុះអស់រយៈពេលប៉ុន្មានឆ្នាំមកនោះផាន់ គ្រាន់បានប្ដូមកនៅក្លិបពុទ្ធសេរីវង្សដោយសារតែគ្រូបង្វឹករបស់គឹគឺលោកផាន់ ផាណាតធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួននោះ ។

ផាន់ គ្រាន់បានកែខ្លួន និង ទម្លាក់ទម្ងន់ពី៦៧គីឡូក្រាមរហូតមកដល់ទម្ងន់ដើមរបស់គេគឺ៦៣,៥០គីឡូក្រាម បានវិញ ។ការវិលមកកាន់ទម្ងន់ដើមនេះហើយដេលធ្វើឲ្យអ្នកប្រដាល់រូបនេះក្លាយជាខ្លាឡើងវិញ ។សូមបញ្ជាក់ថា ពេញមួយព្រឹត្តិការណ៍នេះផាន់ គ្រាន់មិនស្គាល់ចាញ់មួយប្រកួតឡើយ ឯ កង សាយ៉ាមស្គាល់ចាញ់២ប្រកួតគឺចាញ់ ផាន់ គ្រាន់ទាំង ២ ប្រកួត ។

ជាមួយនឹងជ័យជំនះនេះធ្វើឲ្យផាន់ គ្រាន់បានទទួលលុយរង្វាន់ចំនួន២០.០០០.០០០រៀល ឯ កង សាយ៉ាម ដែលបានលេខ២ នោះបាន១២.០០០.០០០រៀល ។

photo_2017-12-10_06-17-38

Facebook Comments
Loading...