បុរសប៉ាគីស្ថានម្នាក់ជាប់គុក៧ឆ្នាំដោយសារសរសេរពាក្យស្លោកគាំទ្រប្រទេសឥណ្ឌា

0
55545

ជារឿងដែលគួរឲ្យហួសចិត្តខ្លាំងណាស់ …បុរសជនជាតិប៉ាគីស្ថានម្នាក់ត្រូវបានអាជ្ញាធរប្រទេសប៉ាគីស្ថា នចាប់ខ្លួនដោយសារតែគាត់បានសរសេរពាក្យថា៖ជ័យោ ប្រទេសឥណ្ឌានៅលើជញ្ជាំង។

ប៉ូលីសបាននិយាយថា បុរសម្នាក់អាយុ២០ឆ្នាំជាកម្មករនៅក្នុងរោងចក្របានសរសេរពាក្យស្លោកៅលើជញ្ជាំងថា៖Hin dustan Zindabad។តាមន័យនេះពាក្យថាHindustanមានន័យថាជ័យោសាថារណរដ្ឋឥណ្ឌា។ក្រោយ ពេលប៉ូលីសចាប់ខ្លួនយុវជននេះបានិយាយថា គាត់ចូលចិត្តស្តាប់ភ្លេងនិងទស្សនាខ្សែភាពយន្តបូលីវូដ របស់ឥណ្ឌាហើយចង់ក្លាយទៅជាអ្នកសម្តែងតួនៅក្នុងភាពយន្តឥណ្ឌាទៀតផង។គាត់ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ។

គួរបញ្ជាក់ថាប្រទេសឥណ្ឌានិងប៉ាគីស្ថានមានព្រំប្រទល់ជាប់ គ្នាប៉ុន្តែប្រទេសទាំងពីរជាសត្រូវជូរចត់ជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ៕

image

Facebook Comments
Loading...