Manchester City ហ៊ានផ្តល់លុយបន្ថែម88លានផោន និងប្រាក់ឈ្នួល 85ម៉ឺនផោនក្នុង១សប្តាហ៍ បើ Messi ចាកចេញពីBarcelona

0
17464

ក្លឹបសំបូរលុយមហាសាល Manchester City ត្រៀមខ្លួនរួចហើយសំរាប់ទិញ Lionel Messi នារដូវកាលក្រោយនេះ ទោះបីMessi មានតំលៃរាប់ពានលានផោនក៏ដោយ។ មិនតែប៉ុណ្ណោះ Manchester City នឹងចំណាយប្រាក់រង្វាន់ 88លានផោន និងប្រាក់ឈ្នួន85ម៉ឺនផោន ក្នុង១សប្តាហ៍ក្រោយកាត់ពន្ធរួចទៀតផង។

Lionel-Messi-843592

Lionel Messi ទើបតែចុះកិច្ចសន្យា5ឆ្នាំបន្តនៅជាមួយBarcelona កាលពីខែវិច្ឆិកានេះប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona ក៏ដូចជា Messi អាចនឹងពិភាក្សាគ្នាជុំវិញអនាគតរបស់ខ្លួន ព្រោះការផ្តល់ជូនរបស់ក្លឹប Man City ពិតជាធំធេងយ៉ាងណាស់។

សូមបញ្ជាក់ថា ក្លឹបមានបុណ្យ Barcelona ទើបតែបាត់បង់កីឡាករឆ្នើម Neymar ទៅកាន់ក្លឹបបារាំង PSG កាលពីខែមិថុនាកន្លងទៅនេះ ក្នុងតំលៃខ្លួន222លានផោន ជាតំលៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់៕

nintchdbpict000369093896

nintchdbpict000212123417

Facebook Comments
Loading...