អារម្មណ៍ភេទរបស់បុរសនិងស្ត្រីមិនដូចគ្នាទេ

0
39917

តាមការស្រាវជ្រាវបានឲ្យដឹងថា សភាពនៃអារម្មណ៍ស្រណុកស្រួលដល់ចំណុចកំពូលរបស់មនុស្សម្នាក់ ៗមិនដូចគ្នាទេសូម្បីតែមនុស្សភេទដូចគ្នាក៏អារម្មណ៍ស្រណុកស្រួលកំពូលមិនដូចគ្នាដែរ។គ្រោងសាងរបស់សរីរៈផ្លូវភេទរបស់ស្ត្រីមិនដូចគ្នានឹងបុរសទេ។

ខណៈពេលដល់ចំណុចស្រួលកំពូលស្ត្រីមិនអាចបាញ់ទឹកកាមចេញមកដូចបុរសទេ ហើយខណៈពេលដែលស្ត្រីដល់ចំណុចសុខស្រួលកំពូលហើយនោះ សាច់ដុំក្នុងស្បូននិងរន្ធយោនីនឹងរួញខ្លួនយ៉ាងមានចង្វាក់ច្រើនជាប់ៗគ្នាខណៈដូចគ្នានោះដែរសាច់ដុំពេញទាំងរាងកាយនឹងញ័រកន្រ្តាក់។

ខណៈដល់ចំណុចស្រួលកំពូល រាងកាយមនុស្សនឹងមានការប្រែប្រួល ខុសប្រក្រតីខ្លះ ដូចជាជីបចរអាចលោតញាប់រហូតដល់១៤០ទៅ១៦០ ការច្រាលលោហិតឡើងខ្ពស់ សីតុណ្ហភាពរាងកាយនឹងឡើងខ្ពស់ កែវភ្នែកខ្មៅរីកធំមានសភាពដង្ហក់ដូចមិនដកដង្ហើមឬដកដង្ហើមមិន ទាន់។អ្នកខ្លះអាចថ្ពាល់ឡើងក្រហមព្រឿងៗនិងមានបែកញើសជាដើម៕

sex-love-life-2009-02-0224-man-and-woman-in-bed_aw

Facebook Comments
Loading...