ប្រធានាធិបតីថ្មីហ្សីមបាវ៉េមិទាន់ដឹងអីផងទទួលការរិះគន់ជុំទិស

0
18964

តាមBBCបានឲ្យដឹងថាលោកប្រធានាធិបតីថ្មីនៃប្រទែសហ្ស៊ីមបាវ៉េMnangagwaកំ ពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនរបស់ខ្លួនដោយសារតែលោកបានធ្វើការតែងតាំងឥស្សរជនយោធាម្នាក់ឲ្យកាន់តំណែងសំខាន់មួយនៅក្នុងជួរគណរដ្ឋមន្ត្រីថ្មីរបស់លោក។

image

ប្រជាជនទាំងនោះដែលទើបតែអបអរចំពោះការបណ្តេញលោកមូហ្កាបេចេញពីតំណែងបានសំដែង ក្តីអស់សង្ឃឹមដោយពួកគេបាននិយាយថាគ្មានផ្លូវដែលនាំឲ្យមានការផ្លាស់ប្តូរថ្មីណាមួយនៅក្នុងប្រទេសនេះទេ។  លោក Mnangagwaបានា្បថចូលកាន់តំណែងប្រធានាធិបតីកាលពីសប្តាហ៍មុនក្រោយពីលោកបានផ្ទេរអំណាចដោយការបង្ខិតបង្ខំពីលោកមូហ្កាបេដែលបានកាន់តំណែងប្រធានាធិបតីអស់រយៈ៣៧ឆ្នាំមកហើយនោះ។

មនុស្សខ្លះសង្ឃឹមថាប្រធានាធិបតីថ្មី នឹងធ្វើការតែងតាំងឥស្សរជននៃក្រុមប្រឆាំងខ្លះនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ ប៉ុន្តែជាការផ្ទុយស្រឡះ។ពួកគេក៏មិនសង្ឃឹមថានឹងធ្វើឲ្យមានការកែលំអរសេដ្ឋកិច្ចកាន់តែប្រសើរឡើងវិញ នោះដែរ៕

image

image

Facebook Comments
Loading...