រឿង សោភ័ណ្ឌ និង សរ រាជសីហ៍ ត្រៀមខ្លួនស្វាមគមន៍ជើងខ្លាំងថៃ

0
13306

ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ អ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ដែលមានប្រវត្តិប្រកួតចំនួន១៤១ដង ឈ្នះ១២៣ដងចាញ់១៦ដងស្មើពិន្ទុ ២ ដងវាយគូប្រកួតឲ្យសន្លប់៣៥ដងត្រូវជួបជាមួយអ្នកប្រដាល់ថៃNamkhakboun Toungprasathin ។

Namkhakboun Toungprasathin គេមានប្រវត្តិប្រកួតចំនួន១០០ដងឈ្នះ៧៤ដង ចាញ់២៣ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់១៥ដង អ្នកប្រដាល់រូបនេះក្នុងព្រឹត្តិការណ៍នេះក៏មិនទាន់ស្គាល់ចាញ់ដែរ ។រឿង សោភ័ណ្ឌ និង Namkhakbounនរណាស្គាល់ចាញ់នៅក្នុងការប្រកួតនេះ ។

Rieng-Sophorn-Namkhakboun [800x600]

សរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរដែលមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៧ដង ចាញ់១៩ដងស្មើពិន្ទុ ១ ដងវាយគូប្រកួតឲ្យសន្លប់១៤ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃOpor Sor Thor Visith ដែលមានប្រវត្តិប្រកួត១១៣ដងឈ្នះ៨៧ដង ចាញ់២១ដងស្មើពិន្ទុ ៥ ដងវាយគូប្រកួតឲ្យសន្លប់២១ដង ។

សរ រាជសីហ៍ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះមិនទាន់ស្គាល់ឈ្នះនៅឡើយទេក្នុងខណៈដែល៣ប្រកួតរបស់ Opor Sor Thor Visith ឈ្នះ២ប្រកួត ចាញ់ ១ ប្រកួតនោះ ។គេជឿថាការប្រកួតនេះសរ រាជសីហ៍ទំនងជាមិនមានឱកាសឈ្នះ Opor Sor Thor Visithឡើយ ។

Sor-reachsey-Opor [800x600]

Facebook Comments
Loading...