លោកKenyattaស្បថចូលកាន់តំណែងប្រធានាធិបតីកេនយ៉ា ចំពេលមានវិបត្តធ្ងន់ធ្ងរ

0
4133

លោកKenyattaបានធ្វើសច្ចាប្រណិធានចូលកានតំណែងប្រធានាធិបតីនៃប្រទេសកេនយ៉ាក្នុងអាណត្តិទី២របស់គាត់ ដែលពិធីនេះត្រូវបានធ្វើពហិកា ដោយមេដឹកនាំគណបក្សប្រឆាំង។នៅក្នុងសុន្ទរកថាដែលបានធ្វើឡើងបន្ទាប់ពីចូលកាន់តំណែងហើយនោះលោកប្រធានាធិបតីបាននិយាយថាគាត់នឹង ព្យាយាមបញ្ចូលនូវគំនិតយោបល់របស់គណបក្សប្រឆាំងនៅក្នុងស្មារតីនៃគោលនយោបាយរបស់រដ្ឋាភិបាល។

គាត់បាននិយាយបែបនេះក្រោយពីមានការ តវ៉ាប្រឆាំងពីក្រុមបាតុករដែលគាំទ្រគណបក្សប្រឆាំងបានធ្វើការតវ៉ាជាមួយប៉ូលីសដែលបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់។ប៉ុន្តែមេដឹកនាំបក្សប្រឆាំងលោកRaila Odingaបែរជាប្រកាសថាលោកក៏មានផែនការ ចូលស្បថធ្វើសច្ចាប្រណិធានដើម្បីធ្វើជាប្រធានាធិបតីកេនយ៉ានៅខែក្រោយនេះដែរ។លោកបានធ្វើ ពហិកាមិនចូលរួមការបោះឆ្នោតកាលពីខែកន្លងទៅនេះទេហើយបដិសេធន៍មិនទទួលស្គាល់ជ័យជំនះរបស់លោកKenyattaឡើយ។លោកKenyattaបាន ជាប់ឆ្នោតជាប្រធានាធិបតីដោយមានសម្លេងគាំទ្រ៩៨%ក្នុងការបោះឆ្នោតកាលពីខែតុលា ប៉ុន្តែមានអ្នកបោះឆ្នោតតែ៣០%ប៉ុណ្ណោះដែលបានចេញទៅ បោះឆ្នោត៕

image

image

Facebook Comments
Loading...