Dortmund បើកទ្វារសំរាប់កីឡាករ Aubamyang អោយចាកចេញ

0
15406

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លឹប Borussia Dortmund លែងមានការអត់ធ្មត់ទៀតហើយសំរាប់កីឡាករឆ្នើមPierre-Emerick Aubameyang ក្រោយចប់ការប្រកួតជាមួយក្លឹបSchalke ដោយលទ្ធផល 4-4 កាលពីយប់ថ្ងៃសៅរ៍។

nintchdbpict000369128387

ទំនាក់ទំនងរវាង Aubamyang នឹងក្លឹប Dortmund ត្រូវបានបែកបាក់កាលពីថ្មីៗនេះ ដោយសារកាលពីការប្រកួតជាមួយក្រុមSchalke ក្លឹបDortmund បាននាំមុខមុន4-0ទៅហើយ ប៉ុន្តែកីឡាករ Aubamyang បែរជាប្រព្រឹត្តកំហុសទៅលើកីឡាករ Schalke ហើយទទួលបានកាតក្រហម ដូចនេះហើយទើបធ្វើក្លឹប Schalke វាយបកបាន 4-4 វិញតែម្តង។

ប្រធានក្រុម និងជាមិត្តរួមក្រុម គឺកីឡាករ Roman Weidenfeller បានហៅ Aubamyang ថាជា “មនុស្សដ៏ឆ្កួត” មិនតែប៉ុណ្ណោះគ្រូបង្វឹកDortmund បាននិយាយថា “Aubamyang បំផ្លាញអ្វីៗគ្រប់យ៉ាង” ។

ក្លិបយក្សនៅក្របខ័ណ្ឌ Premier League គឺChelsea និង Liverpool ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងសម្រាប់ខ្សែប្រយុទ្ធ Aubamyang ដែលអាចតំលៃខ្លួនត្រឹមតែ 53លានផោនប៉ុណ្ណោះ៕

 

Facebook Comments
Loading...