ថយន្តកូរូឡាបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

0
12045

ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើបណ្តោយផ្លូវជាតិលេខ១រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យលោកសង្ឃ១អង្គនិងអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់។ ហេតុការណ៌នេះកើតឡើងនៅថ្ងៃទី25/11/2017 ម៉ោង08:10 នាទីចណុចគីឡូម៉ែត្រលេខ45-46ក្នុងភូមិសំរោងក្អែរ3 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប៉ូលិសចរាចរណ៌ស្រុកកៀនស្វាយបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះម៉ា លាង ភេទប្រុសអាយុ73ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ខាងលើបើករថយន្តម៉ាកកូរ៉ូឡាពណ៍ក្រហម ភ្នុំពេញ 2G-8041 ដែលមានទិសដៅចេញពីផ្ទះរបស់ខ្លួនទៅអ្នកលឿង។ ចំណែកភាគីអ្នកជិះម៉ូតូម៉ាកសងC125ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង 1F.7950 បើកបរក្នុងទិសដៅច្រាស់ទិសគ្នា ។ អ្នកបើកម៉ូតូ ឈ្មោះ មានសាមន ភេទ ប្រុស អាយុ19 ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ប៉ាក់ព្រី ឃុំ បឹងដោល ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង មុខរបរ សិក្ស (របួសធ្ងន់)និងឈ្មោះ ងាំ ធីណាត (ជាព្រះសង្ឃ)អាយុ 34 ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំជាមួយគ្នា(របួសធ្ងន់) ។

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងដូចខាងលើ អ្នកជិះម៉ូតូឈ្នោះ មន សាមន ភេទ ប្រុសជិះឌុបព្រះសង្ឃ ឈ្មោះងាំ ធីណាត ដែលមានទិសដៅអ្នកលឿងឆ្ពោះឡើងមកភ្នំពេញពេលមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្ត ម៉ាកCOROLA ពណ៌ក្រហមបេីកបរដោយឈ្មោះ ម៉ា លាង ភេទ ប្រុស មានទីលំនៅភូមិកេីតហេតុបេីកចេញពីផ្ទះរបស់ខ្លួនទៅអ្នកលឿងក៌បានបុកគ្នាជាមួយម៉ូតូលាន់សូរឆាំងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្តនិងម៉តូដែលខូចខាតកំលាំងជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ចរាចរណ៌ជើងគោគ ។

2017-11-25-PHOTO-00000276

2017-11-25-PHOTO-00000277

2017-11-25-PHOTO-00000273

2017-11-25-PHOTO-00000274

2017-11-25-PHOTO-00000275

Facebook Comments
Loading...