អាសនៈ ៥៥កៅអី របស់គណបក្សសង្គ្រោះជាតិ ត្រូវបានបែងចែករួចហើយ

0
42583

ភ្នំពេញ៖ លោក សោម សូររីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងឲ្យដឹងថា អាសនៈទាំង៥៥កៅអី របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរលាយទៅហើយនោះ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្វើការបែងចែកជូនគណបក្សផ្សេងៗរួចហើយ ហើយបានបញ្ជូនទៅរដ្ឋសភានៅថ្ងៃនេះផងដែរ។

លោក សោម សូររីដា បានឲ្យដឹងថា ចំនួនអាសនៈ ៥៥នេះ ត្រូវបានបែងចែកដូចខាងក្រោម៖

១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ
៤. គណបក្សខ្មែរឈប់ក្រ ៥អាសនៈ
៥. គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ៦អាសនៈ

ទោះបីជាយ៉ាងណាគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្លាប់បានប្រកាសថា ខ្លួនមិនទទួលយកអាសនៈនេះឡើយ។

តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលទើបធ្វើវិសោធនកម្ម ក្នុងករណីដែលគណបក្សទាំងពីរមិនទទួលយកអាសនៈនេះ អាសនៈទាំង ១១នេះ នឹងត្រូវយកទៅបែងចែកបន្តជូនគណបក្សនយោបាយ នៅក្នុងរដ្ឋសភារួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕

1510906175-zz

Facebook Comments
Loading...