ជិះម៉ូតូទៅបុកដើមឈើឌូលរលំកាត់ផ្លូវទាំងយប់បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់

0
21202

(ព្រៃវែង) ៖ ហេតុការណ៍គ្រោះចរាចរណ៍រវាងម៉ូតូបើកបុកដើមឈើនេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីទាបភ្លឺឈានចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រ១១៨,១១៩ស្ថិតនៅភូមិសាមគ្គី ឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង ។

យោងតាមមន្ត្រីប៉ូលិសខេត្តព្រៃវែង បានអោយដឹងថា នៅមុនពេលកើតហេតុគឺមេឃភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យដើមអាកាស្យាមួយដើមដួលកាត់ផ្លូវនៅចំណុចខាងលើ។ លុះដល់ម៉ោងកើតស្រាប់តែម៉ូតូរងគ្រោះម៉ាកស៊ុយស៊ូគីស្មាស ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1U6613 បើកដោយឈ្មោះ ឈាង វ៉េង ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអ្នករួមដំណើរពីក្រោយឈ្លោះ សែម ព្រលឹង ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិតាសៅឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបើកក្នុងទិសដៅពីកើតមកលិចពេលមកដល់ចំណុចកើតហេតុបានជ្រុកទៅបុកដើមអាកាស្យាពេញទំហឹងបណ្តាលឲ្យអ្នកបើម៉ូតូឈ្មោះ ឈាង វ៉េង រងរបួសធ្ងន់និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ។

រីឯអ្នករួមដំណើរឈ្មោះ សែម ប្រលឹងដែលរស់នៅភូមិឃំុជាមួយនោះបានរងរបួសស្រាល ដោយឡែកម៉ូតូបានរងនូវការខូចខាតទាំងស្រុងផងដែរ។

WhatsApp Image 2017-11-20 at 3.34.10 PM

WhatsApp Image 2017-11-20 at 3.34.30 PM

WhatsApp Image 2017-11-20 at 3.34.48 PM(1)

WhatsApp Image 2017-11-20 at 3.34.48 PM

WhatsApp Image 2017-11-20 at 3.34.49 PM

Facebook Comments
Loading...