ចាប់បានហើយឃាតករដែលសំលាប់បុរសម្នាក់កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧នៅស្រុកខ្សាច់កណ្ដាល…!

0
9784

កណ្តាល: លោកគឹម ម៉េង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានបង្គាប់អោយឃុំខ្លួនឈ្មោះ ហ៊ាប ធី ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិជញ្ជៀនឃុំអន្លុងវែងស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យមុខរបរមិនពិតប្រកដត្រូវបានចោទប្រកាន់ពីបទល្មើសឃាតកម្មគិតទុកជាមុន។ និងស្ត្រីម្នាក់ទៀត ដែលមានឈ្មោះខេង ឡា អាយុ៣៩ឆ្នាំជានជាតិខ្មែរ ត្រូវចោទពីបទល្មើសផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧នៅចំណុចភូមិត្បូងដំរីឃុំកំពុងចម្លងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

គួរំលឹកផងដែថាក្នុងករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧កើតចេញពីជនរងគ្រោះ(សោ សុជាតិ(ហៅជ័រ)កាលពីយុវវយ័បានធ្លាប់ទំនាក់ទំនងស្នេហាជាមួយជនសង្ស័យជាស្ត្រី ខេង ឡា ក្រោយមកអ្នកទាំងពីក៍មានគ្រួសារនិងមានកូនរៀងៗខ្លួន តែជនជនរងគ្រោះ(សោ សុជាតិហៅជ័រ)នៅតែព្យាយាមតាមស្រលាញជនសង្ស័យដ៍ដែលព្រមទាំងនិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យម្តងហើយម្តងទៀត អោយលែងប្តី ថែមទាំងបង្គាប់អោយជនសង្ស័យដាក់ថ្នាំបំពុលសម្លាប់ប្តីទៀតផង ។ មិនតែប៉ុណ្ណោះ ពេលជនសង្ស័យដើរទៅណាក៍ជនរងរងគ្រោះតាមឃ្លាំមមើលនិងប្រចណ្ឌរករឿង មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឳកាសផ្លោះរបងចូលទៅរកជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទ ព្រមទាំងគំរាមជនសង្ស័យមិនឲ្យប្រាប់រឿងនេះអ្នកណាដឹងទេ ជាហេតុធ្វើឲ្យជនសង្ស័យពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ហេតុនេះហើយជនសង្ស័យមានគំនិតគិតសម្លាប់ជនរងគ្រោះចោល ដោយទៅសុំលេខទូរស័ព្ទរបស់ឃាតករម្នាក់ជាជនដៃដល់ ឈ្មោះ ហ៊ាប ធី តាមរយៈអ្នកជិតខាងម្នាក់ ឈ្មោះ ហ៊ាប ប៊ុនហ៊ាន ហៅ ស រស់នៅក្នុងភូមិជាមួយគ្នាដើម្បីណាត់ជួបនិយាយជាមួយជនដៃដល់ ក្នុងការរៀបចំគំរោងផែនការសម្លាប់ជនរងគ្រោះឈ្មោះសោ សុជាតិតែម្តង ។មុនពេលកើតហេតុជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនជាឃាតករ ឈ្មោះហ៊ាប ធី និងបានជិះទៅកន្លែងកើតហេតុហើយស្ត្រីជនសង្ស័យទាញទូរសព្ទ័ពីក្រប៉ៅដើម្បីខលទៅជនរងគ្រោះមកជួយមើលដីចំការស្វាយនៅចំណុចមាតច្រាំងព្រែកដូងស្ថិតក្នុងភូមិត្បូងដំរីឃុំកំពុងចម្លងស្រុកខ្សាចកណ្តាល ពេលជនរងគ្រោះ សោ សុជាតិ ហៅជ័រ មកដល់ជនសង្ស័យ ខេង ឡា បាននិយាយគ្នាមួយសន្ទុះហើយជនរងគ្រោះបានឈរនិយាយភ្លេចខ្លួន ឃាតករ ដៃដល់ (ហ៊ាប ធី)ក៏បានទាញអាវុធខ្លីម៉ាកK59(ប្រើគ្រាប់ឡុកឆ្នៃ) បាញ់ចំក្បាលជនរងគ្រោះមួយគ្រាប់ពីក្រោយ បណ្តាលឲ្យដួលផ្តាប់មុខស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាប តែម្តង។

បន្ទាប់មកកម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាម ស្រាវជ្រាវឃាតខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធីតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្នុងការអនុវត្តន៍ឃាត់ជនសង្ស័យឈ្មោះ ហ៊ាប ធី បានតដៃជាមួយសមត្ថកិច្ចថែមទាំងបោកគ្រាប់បែកចំនួន ០២គ្រាប់និង បាញ់តបតរជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ បណ្តាលឲ្យនាយកងរាជអាវុធអហត្ថខេត្តសៀមរាប ម្នាក់ ត្រូវរបួសកំភួនជើង និងកំប៉េះគូទក្នុងការបង្គ្រាបទើបឃាត់ខ្លួនជនសង្ស័យបានសម្រេច។សូមបញ្ជាក់ថាឈ្មោះហ៊ាប ធីនេះដោយយោងតាមការសារភាពធ្លាប់លួចម៉ូតូកាច់សោរកម៉ូតូជាច្រើនលើកនិងប្លន់បានសម្រេចជាច្រើនដងថែមទៀតផងទើមករណីនេះសុីឈ្នួលសម្លាប់មនុស្សត្រូវអស់លក្ខ័ជាប់ខ្នោះតែម្តង។ ដោយសនសុភក្ត័

IMG-20171116-WA0003

IMG-20171116-WA0004

IMG-20171116-WA0011

Facebook Comments
Loading...