ពានរង្វាន់ដ៏គួរឲ្យញញើតរបស់ហូលីវូដរុំព័ទ្ធដោយរឿងអាស្រូវជុំទិស

0
15116

កាសែតThe Newyorktimes ចេញផ្សាយថ្ងៃ១៤វិច្ឆិកានេះបានឲ្យដឹងថា តារាសម្តែងនៅក្នុងផលិតកម្មហូលីវូដសុទ្ធតែមានការលាក់ការណ៍សម្ងាត់រៀងៗខ្លួន នៅក្នុងរដូវកាលប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដោយសារតែមានការវាយលុកដោយរឿងអាស្រូវមិនចេះអស់មិនចេះហើយទាក់ទិនទៅនឹងការរុកគួនខាងផ្លូវភេទ និងការរំលោភបំពានដទៃទៀតជាច្រើន ក្រោយពីរឿងអាស្រូវផ្លូវភេទរបស់លោកHarvey Weinstein បានបែកធ្លាយចេញមកដូចទឹកបាក់ទំនប់កាលពីខែមុន។ លោកWeinsteinបានក្លាយជាចំណុចកណ្តាលនៃរឿងអាស្រូវផ្លូវភេទជាមួយតារាស្រីមួយចំនួន ដែលត្រូវចំណាយខ្លួនដេកជាមួយគាត់ប្រសិនបើចង់បានពានរង្វាន់អូស្ការជាដើម ពីព្រោះរូបគាត់គឺជាមនុស្សដែលមានឥទ្ធពលម្នាក់នៅក្នុងគណកម្មការនោះ ដែលក្រោយមកគាត់បានលាឈប់ក្រោយពីមានផ្ទុះរឿងអាស្រូវនោះមក៕

image

Facebook Comments
Loading...