ទស្សនៈស្មេរ ៖ សួស្តីលោក ត្រាំ !

0
16400

ខ្ញុំជាប្រជាជនកម្ពុជាម្នាក់បាននិងកំពុងរស់នៅលើទឹកដីកម្ពុជាដ៏សុខក្សេមក្សាន្ត។ ខ្ញុំមាន ក្តីសប្បាយរីករាយនៅពេលដែលបានដឹងថា លោកប្រធានាធិបតី ត្រាំ បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៥  ដោយមិនមានប្រទេសកម្ពុជានៅក្នុងនោះទេ។  លោកបាន អញ្ជើញចូលរួមកិច្ចប្រជុំ APEC នៅប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេស ហ្វីលីពីន។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំកាន់តែរំភើបគឺការជួបគ្នា ការចាប់ដៃគ្នាដ៏ស្និទ្ធស្នាលរវាងលោក ត្រាំជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ ដោយសារថាលោកទាំងពីរជួបគ្នា ហើយនោះ ខ្ញុំក៏សូមរំព្ញករឿងដើមបន្តិច ប៉ុន្តែក៏មិនមែនក្នុងន័យចង់បន្តុះបង្អាប់អ្នកនយោបាយ ខ្មែរណាម្នាក់ឡើយ។ រឿងវាបានចាប់ផ្តើមឡើងយ៉ាងដូច្នេះ….

FB_IMG_1510534086289

-ថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ប្រហែលជាមេដឹកនាំប្រទេសក្នុង ពិភពលោកដែលហ៊ានធ្វើការទស្សន៍ទាយនិងបង្ហាញជំហ ជាចំហរថា លោកចង់ឲ្យលោកត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋឈ្នះឆ្នោតខ្លាំងណាស់។ បើលោកត្រាំឈ្នះ ឆ្នោតពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារ លោកត្រាំជាអ្នករកស៊ី គឺមិនចង់ឲ្យមានសង្រ្គាមទេ។ ប៉ុន្តែបើខាងលោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យឈ្នះសភាពការណ៍អន្តរជាតិក៏មិនស្រួលប៉ុន្មានឡើយ…

នៅដែលសម្តេចតេជោ ធ្វើការទស្សន៍ទាយ និងបង្ហាញជំហមិនទាន់ទាំងផុតពីមាត់ស្រួល បួលផង ឯលោកស្រីគ្លីនតុន មិនទាំងអាក់អន់ស្រពន់ចិត្តអីផង វាស្រាប់តែមកប្រកាច់លោកសម រង្ស៊ីឯណេះវិញ អត់មានអ្នកណាចាប់ឈ្នះ។ ដឹងលោកសមរង្ស៊ីនិយាយថាម៉េចទេ?

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកសមរង្ស៊ីបាននិយាយនៅក្នុងកាសែត The Cambodia Daily ថា ៖ “បក្សីដែលមានរោមដូចគ្នា វានៅផ្តុំជាមួយគ្នា។ លោកត្រាំហាក់ជឿជាក់លើអំណាចផ្តាច់ការរបស់លុយ ហើយលោកហ៊ុន សែន ហាក់ជឿជាក់លើអំណាចផ្តាច់ការរបស់កាំភ្លើង បូករួមជាមួយនឹងលុយ។ ត្រាំនិងលោកហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធិបតេយ្យនោះទេ”។  លោកសមរង្ស៊ីថែមទាំងនិយាយទៀតថា បើលោកត្រាំឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនឹងមានគ្រោះថ្នាក់បំផុតសម្រាប់ពិភពលោក ដែលផ្ទុយពីលោកស្រីហ៊ីឡារីគ្លីនតុន ដែលមានសភាពនឹងន។ មិនត្រឹមតែប៉ុណ្ណោះទេ មានសាស្រ្តាចារ្យខ្មែរម្នាក់ជំនាញខាងការទូត រស់នៅលើទឹកដីអាមេរិកបានបន្ទរតាមសម្តីរបស់សមរង្ស៊ីដោយហៅលោកត្រាំថាជាការក្រោកឡើងរបស់មនុស្សអវិជ្ជា ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដូចការទស្សន៍ទាយ និងការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន មែន លោកត្រាំត្រូវបានប្រកាសថា បានឈ្នះឆ្នោតលើសលប់ទៅលើលោកស្រី ហ៊ីឡារីគ្លីនតុន នឹងក្លាយទៅជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។ លទ្ធផលចេញមកបែបនេះធ្វើឲ្យលោកសមរង្ស៊ីកប់យោបល់ គាំងស្ដូក និយាយលែងចេញ។ ឯក្រុមមន្រ្តីដឹកនាំគណបក្សសង្រ្គោះជាតិដែលពេលនោះកឹម សុខា ជាប្រធានស្តីទីក៏ខឹងសមរង្ស៊ី មិនតិចដែរ ព្រោះថា បើភ្លើយ៉ាងហ្នឹងកុំនិយាយតែម្តងទៅ ខ្លាចគេថា គ ឬ ? នៅព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា នោះដែរ លោកសមរង្ស៊ីបានសរសេរលិខិតមួយច្បាប់អបអរលោកត្រាំ ដែលអ្នកវិភាគទាំង ឡាយគេនិយាយថាគាត់សរសេរទាំងបង្ខំចិត្ត សរសេរទាំងទើសទាល់។

ចំណែកសម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតមួយច្បាប់កោតសរសើរ លោកត្រាំ ដោយបញ្ជាក់ច្បាស់ថា ការប្រគល់ទំនុកចិត្តរបស់ប្រជាជនអាមេរិកជូនចំពោះឯកឧត្តម ក្នុងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព ការអភិ វឌ្ឍ សន្តិសុខនិងវិបុលភាពនៅក្នុងពិភពលោកទាំងមូល។ ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសយើងទាំងពីរឲ្យកាន់តែជិតស្និទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេងដើម្បីសន្តិភាព  ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់។

ធ្វើនយោបាយត្រូវចេះមើលទិសតំបន់ មិនអាចនិយាយ មិនអាចធ្វើអ្វីតាមតែអណ្តាត អាចគ្រលាស់បាននោះទេ។ បើមិនដូច្នោះទេគឺប្រាកដជាធ្លាក់នរកទាំងភ្នែកស្រស់ហើយ។ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ សែន បានចាប់ដៃគ្នាញញឹមរាក់ទាក់រកគ្នា ជាមួយលោកត្រាំនៅឯប្រទេសហ្វីលីពីន។ លោកត្រំាថែមទាំងលើកមេដៃមួយជាសញ្ញាពេញចិត្តនិងគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេច។ ខ្លាចលោកសមរង្ស៊ីដែលកំពុងរត់ប្រាសស្រុក និងកឹមសុខា ដែលកំពុងជាប់គុកអត់យល់ពីសញ្ញានេះយើងក៏សូមប្រាប់ទៅពួកលោកចុះថា លោកត្រាំពេញចិត្តនឹងទទួលយកការសម្រេចចិត្តរបស់សម្តេចតេជោសែនហើយ។

ក្នុងនាមជាជនកម្ពុជាម្នាក់ខ្ញុំសូមនិយាយថា ៖ សួស្តីលោកត្រាំ… អរគុណណាស់លោក ត្រាំ…!!។

ដោយៈ លី ទួង

 

Facebook Comments
Loading...