លោកអ៊ូចសារឿនអភិបាលរងស្រុកកណ្ដាលស្ទឹងនាំយកថវិការ(ស.អ.ក)ទៅចែកជូនគ្រួសារយោធិនការទទួលមណះភាពនៅភូមិអូអណ្ដូង!

0
72206

កណ្តាល៖ នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង១៥: ០០នាទីល្ងាច គណៈកម្មាធិការ(សអក) ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក អ៊ូច សៅវឿន អភិបាលរងស្រុក ហើយក៏ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបូរ ណារ៉េត ប្រធានកិត្តិយសស.អ.ក និងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹងដោយរួមដំណេីរដោយលោកអធិការ អធិការរងមេបញ្ជាការអាវុធហត្ថមេបញ្ជាការសឹករង ប្រធានអនុប្រធានសង្គមកិច្ចស្រុកបានទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក សឹង ពិសិដ្ឋ អាយុ ៥៨ ឆ្នាំជាយោធិនពិការ។ ហើយជាសមាជិករបស់(ស.អ.ក) នៅភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលបាន
ទទួលមរណភាពកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង០៨:០០នាទីព្រឹកក្នុងនោះគណៈកម្មាធិការ(សអក)ស្រុកកណ្តាលស្ទឹងបានយកថវិការ៤.០០០.០០០រៀល(បួនលានរៀល)ពីគណៈកម្មាធិការ(សអក)
ខេត្តកណ្ដាលជូនដល់គ្រួសារនៃសពក្នុងនោះផងដែរ លោកអភិបាលស្រុកបានឧបត្ថម្ភអង្ករ ១ បាវស្មើនឹង ៥០ គីឡូ ទឹកសីុអីុវ ០១ យួ និងទឹកត្រី ០១ យួ និងថវិការចំនួន។
-អាវុធហត្ថស្រុក ឧបត្ថម្ភ អង្ករ ២ បាវ ស្មើនឹង ៥០ គីឡូ ទឹកក្រូច ២ កេះនិងថវិការចំនួន១០០.០០០រៀល (ដប់មុឺនរៀល)។
-អធិការដ្ឋាននគរបាលស្រុក
ឧបត្ថម្ភទឹកសុទ្ធ ៥ កេះ
មី ៥ កេះ និងថវិការចំនួន ១០០.០០០រៀល(ដប់មឺុនរៀល) ។
សរុប:៤.២០០.០០០រៀល (បួនលានពីសែនរៀល)៕ ដោយសនសុភក្ត័K.N.V

IMG-20171106-WA0064

IMG-20171106-WA0065

IMG-20171106-WA0063

Facebook Comments
Loading...