រថយន្តបុករថយន្តបណ្តាលឲរងរបួសធ្ងន់ស្រាលចំនួន២នាក់

0
16918
ខេត្តកណ្តាល៖យ៉ាងហោចណាស់ក៍បណ្តាលឲមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តបុករថយន្ត។ នៅថ្ងៃទី0៥ខែវិច្ឆកាឆ្នាំ២០១៧វេលាម៉ោង00និង២០នាទី។ហេតុការណ៍កើតឡើងនៅលើផ្លូវជាតិលេខ១ក្នុងចន្លោះ គីឡូម៉ែត្រ៣0-៣1នៅចំណុច ភូមិកណ្តាលលើ  ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះបង្កឡើងដោយរថយន្ត TOYOTA CAMRY ព៌ណ ស ប្រភេទ ទេសចរណ៍ ពាក់ផ្លាកលេខ នគរបាល2-1280 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពី អ្នកលឿង ទៅភ្នំពេញ លុះបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាកTOYOTA CAMRY ពណ៍បៃតងចាស់ ប្រភេទទេសចរណ៍ ពាក់ផ្លាក លេខ ភ្នំពេញ2C – 8884បើកបរក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲរងរបួសធ្ងន់ស្រាលចំនួន២នាក។ក្នុងករណីនោះដោយ  រថយន្តសង្រ្គោះបានដឹកបញ្ជូនទៅព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ មុនពេលប៉ូលីសជំនាញ ទៅដល់។ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យវាសវែងនឹងប្រមូលយករថយន្តទាំង២គ្រឿងដែល ខូចខាតធ្ងន់ យកមក រក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ករណីនេះមូលហេតុពីអ្នកបើកបររថយន្តកាមរី ពណ៌សធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវនៃយានយន្តមកពីទិសដៅផ្ទុយគ្នានោះ។បើយោងតាមច្បាប់ស្តីពីចរាចរណ៍ជំពូកកថាខណ្ឌ័ទី៩ នមាត្រា ៦៣ ៖បទល្មើសចរាចរណ៍ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ផ្តន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍នៅខេត្តក្រុង ត្រូវបញ្ជូនតាមឋានានុក្រមទៅសាលាជម្រះក្តី នៃកន្លែងកើតហេតុនូវកំនត់ហេតុរៀបរាប់ពីហេតុការណ៍ ដោយត្រូវភ្ជាប់ជាមួយនូវចំលើយរបស់អ្នកបើកបរ និង អ្នករងគ្រោះ ឬចំលើយរបស់សាក្សី ដែលធ្វោឡើងដោយមន្ដ្រីនគរបាលចរាចរណ៍។ សំនុំរឿងដែលប្រមូលបានមកនេះ គប្បីមានព័ត៌មានច្បាស់លាស់គ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការ ៕
IMG-20171106-WA0025
IMG-20171106-WA0028
IMG-20171106-WA0029
Facebook Comments
Loading...