បុរសម្នាក់ចាប់បង្ខំកូនស្រីខ្លួនឯងធ្វើជាប្រពន្ធបង្កើតបានកូន៨នាក់ទៀត

0
28407

តាមDaily Mailចេញផ្សាយថ្ងៃទី២៧ខែតុលាបានឲ្យដឹងថា កន្លងទៅថ្មីៗនេះបុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនដោយរងការចោទប្រកាន់ថាបានចាប់ខ្លួនកូនស្រីខ្លួនឯងបង្កើតមកធ្វើជាទាសករតណ្ហាបម្រើផ្លូវភេទអស់រយះពេល២០ឆ្នើមនិងបង្កើតបានកូនចំនួន៨នាក់ជាមួយនាង។ តាមរយៈDNAគេបានរកឃើញថា បុរសជនជាតិអាហ្សងើទីនឈ្មោះDomingo Bulacio អាយុ៥៦ឆ្នាំគឺជាអ្នកទទួលខុសត្រូវចំពោះកំណើតក្មេងៗទាំង៨នាក់នេះ បន្ទាប់ពីគាត់បានរំលោភកូនស្រីខ្លួនឯងបង្កើតអស់រយៈពេល២០ឆ្នាំមកហើយនោះ។ Bulacioត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីស្ត្រីជាកូនបង្កើតនេះបាននាំកូនរបស់នាងទៅមន្តីរពេទ្យដើម្បីពិនិត្យជម្ងឺ។ លោកវេជ្ជបណ្ឌិតបាន សួររកឈ្មោះឪពុកក្មេងនេះដើម្បីបំពេញឯកសារ នាងក៏បាននិយាយប្រាប់ពេទ្យតាមត្រង់ទាំងអស់។ ពេទ្យបានហៅបុរសនេះមកពិនិត្យDNAរកឃើញការពិតនេះ ក៏បានរាយការណ៍ទៅប៉ូលីសតែម្តង៕

IMG_3090

Facebook Comments
Loading...