ជិះម៉ូតូបុកជាមួយរថយន្តស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

0
28639

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរសចរណ៌មួយកើតឡើងបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមមួយរំពេចរវាងម៉ូតូបើកបុកជាមួយរថយន្តកាលពីវេលាម៉ោង19និងនិង30នាទីយប់ថ្ងៃទី22ខែតុលាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ1ត្រង់ចន្លោះគីឡូម៉ែត្រលេខ34.35ស្ថិតក្នុងភូមិជ័យឧត្តម.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្ដាល។ ជនរងគ្រោះស្លាប់បាត៊បង់ជីវិតឈ្មោះអ៊ឹម.ភ័ស្សភេទប្រុសអាយុ35ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិរាំងដេក.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាលជិះម៉ូតូម៉ាកសង់ស៊េរ015ពណ៏ខ្មៅពាក់ស្លាកលេខកណ្តាល.1I.4757។ណែករថយន្តម៉ាកកាមរីឆ្លាមព៏ណត្រីឆ្លូញពាក់ស្លាកលេខ.ស្វាយរៀង2A.0926បើកបរដោយឈ្មោះញ៉ឹប.សាវ៉េតភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឬស្សី.ឃុំដង្កូវ.ស្រុកកំពង់ត្របែក.ខេត្តព្រៃវែងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញភាគីម៉ូតូបើកបរម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញ!លុះមកដល់ចំណុចខាងលើក៍បានបើកម៉ូតូវ៉ាជែងរថយន្តកុងតឺនរ័មិនចាំស្លាកលេខដែលបើកបរស្របគ្នាក៍ជ្រុលចង្កូតទៅបុករថយន្តកាមរីឆ្លាមមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា(ភ្នំពេញ.អ្នកលឿង)ចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ។រីឯរថយន្តព្យាយាមបើករត់បានប្រហែលជាង1គីឡូដីត្រូវប្រជាពលរដ្ធទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងធំចេញមកស្ទាក់ចាប់បានទាំងរថយន្តនិងអ្នកបើកបរតែម្តង។ ភ្លាមនោះនគរបាលប៉ុស្តិ៍ក៍បានរាយការទៅឲ្យមន្ត្រីជំនាញចុះមកធ្វើការវាស់វែងចាត់ការតាមនីតិវិធី។ករណីនេះសមត្ថកិច្ចសន្និដ្ឋានថាមកពីអ្នកជិៈម៉ូតូបើកបរលឿនហើយបើកវ៉ាជែងរថយន្តខ្វះការប្រុងប្រយត្ត័៕

2017-10-23-PHOTO-00000155

2017-10-23-PHOTO-00000156

Facebook Comments
Loading...