គ្រូបង្វឹកបាល់ទាត់អាហ្វ្រិកខាងត្បូងចាប់រំលោភអ្នកចម្រៀងJennifer Ferguson

0
21848

អ្នកចម្រៀងអាហ្រ្វិកខាងត្បូងនិងជាអតីតសមាជិកសភាលោកស្រីJennifer Fergusonបានធ្វើការចោទ ប្រកាន់ថាគ្រូបង្វឹកបាលទាត់ជម្រើសជាតិអាហ្រ្វិកខាងត្បូងវ័យ៦៦ឆ្នាំ លោកDanny Jordaanធ្លាប់បានចាប់រំលោភអ្នកស្រីកាលពី២៤ឆ្នាំមុន។ តាមប្រភពព៍ត័មានBBCបានផ្សាយឲ្យដឹងថា៖ អ្នកស្រីFergusonបានចោទប្រកាន់ថា លោកDannyបានប្រើកម្លាំងបាយចាប់រំលោភអ្នកស្រីទាំកម្រោលនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងPort Elizabeth។

លោកDannyដែលជាអ្នកចាត់ចែងព្រឹត្តិការណ៍ ទាត់ពិភពលោកឆ្នាំ២០១០មិនទាន់បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះនៅឡើយទេ។ អ្នកស្រីFergusonបាននិយាយថា ហេតុការណ៍បានកើតឡើងតាំងពីឆ្នាំ១៩៩៤ដែលពេលនោះអ្នកស្រីបានចូលរួម យ៉ាងសប្បាយរីករាយនៅក្នុងយុទ្ធនាការរបស់គណបក្ស African National Congressដែលដឹកនាំដោយលោកណែលសុនម៉ង់ដេឡាក្នុងការបោះឆ្នោតសភាតាមបែបប្រជាធិបតេយ្យរបស់អាហ្រ្វិកខាងត្បូងជាលើកដំបូង៕

IMG_3015

 

Facebook Comments
Loading...