បញ្ជូនលោកគ្រូប៉ោក តាឡិន ទៅកាត់ទោស ដែលប្រើល្បិចបោកបញ្ឆោតនារីលក់អនឡាញ បីនាក់ ឲ្យដោះសម្លៀកបំពាក់ចេញអស់ រកមើលប្រជ្រុយចង្ក្រៃ ដើម្បីបញ្ចូលមន្តអាគមន៏

0
326

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅបាន បញ្ជាឲ្យ មន្ត្រីពន្ធនាគារ បញ្ជួន បុរសជាប់ចោទ ម្នាក់ ដែលតាំងខ្លួន ជាគ្រូមន្តអាគមអូមអាម និង ជាអាចារ្យវត្ត ផងនោះមក ជំនុំជម្រះករណី ប្រទូស្តកេរខ្មាស ទៅលើនារីលក់អនឡាញចំនួន៣នាក់ តាមរយៈការប្រើមន្តអាគម អូមអាម ដើម្បីបង្សាបប្រជ្រុយចង្រៃ ដែលមាននៅចំកន្លែងកេរខ្មាស របស់ នារីរងគ្រោះ ។
លោកស្រី អ៊ុក រ៉េតគន្ធា ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ឃួន សារ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាចារ្យវត្ត និង ជាគ្រូលក់ថ្នាំខ្មែរ មានទីលំនៅភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះចំនួនន ៣នាក់មាន ឈ្មោះទី១-ឈ្មោះ ម ស ណ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ទី២-ឈ្មោះ ជ ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ និងទី៣-ឈ្មោះ ជ ហ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។
ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ នៅក្នុងបុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ ឃួន សារ៉េត ត្រូវបានជាប់ចោទពីបទ: ប្រទុស្តកេរខ្មាស ” តាមបញ្ញត្តិ មាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ។
សូមរលឹកថា ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមបណ្តឹងរបស់ ជនរងគ្រោះ ទាំង៣នាក់។
លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ ឃួន សារ៉េត ត្រូវបានជាប់ចោទពីបទ: ប្រទុស្តកេរខ្មាស ” តាមបញ្ញត្តិ មាត្រា ២៤៦ នៃ ក្រមព្រហ្មទណ្ឌ។ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមបណ្តឹងរបស់ ជនរងគ្រោះ ទាំង៣នាក់ ។ បន្ទាប់ពី ដោយលោក គ្រូ រូបនោះ ប្រើល្បិចបោកបញ្ឆោត ឲ្យនារីរងគ្រោះ ដោះខោអាវរបស់ខ្លួនចេញទាំងអស់ ទោះបីជនរងគ្រោះប្រកែកមិនឱ្យដោះក៏ដោយ ហើយបង្ខំ និងរុញជនរងគ្រោះឱ្យដេកផ្ងារទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះកកាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ ម្តងម្នាក់ៗ នៅក្នុងបន្ទប់បិទទ្ធារជិត ប្រព្រឹត្តនៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពី ឃាត់ខ្លួន សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដកហូតវត្ថុតាងរួមមាន៖ ចិញ្ចៀនលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១វង់, ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ១គ្រឿង, ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ផ្កាឈូក,-កាបូបស្ពាយពណ៌ខ្មៅ និង គ្រឿងសក្ការៈមួយចំនួនពីជនជាប់ចោទ។ សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការប្រកាសសាលក្រម នៅរសៀលថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ខាងមុខ៕

Facebook Comments
Loading...