ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញផលិតផលគ្រឿងសម្អាង ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួង

0
262

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការ ស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាងម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង នាព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថាៈ ក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR“ជាច្រើនមុខគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវ ឧិរាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឬផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលខាងលើនេះជាបន្តទៀតនឹង ត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR” ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់ជាមួយនូវរូបភាពផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR”៕

Facebook Comments
Loading...