មិនត្រឹមតែឲ្យរថក្រោះនោះទេចក្រភពអង់គ្លេស អោយទាហានអ៊ុយក្រែនធ្វើដំណើរមកប្រទេសខ្លួនដើម្បីហ្វឹកហ្វឺនជំនាញរថក្រោះទៀត

0
234

បរទេស ៖ ទាហានអ៊ុយក្រែនជាច្រើននាក់បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេសហើយ ដើម្បីទទួលការបណ្តុះបណ្តាលពីរបៀបធ្វើប្រតិបត្តិការ និងថែទាំរថក្រោះ ដែលទីក្រុងឡុងដ៍បានសន្យាផ្តល់ឱ្យទីក្រុងកៀវ ដើម្បីគាំទ្រការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នេះបើតាមការបង្ហោះរបស់ក្រសួងការពារជាតិអង់គ្លេស តាមបណ្តាញសង្គម។
ក្រសួងការពារជាតិអង់គ្លេសបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា កងរថក្រោះអ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេសហើយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនសម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី។ ការបង្ហោះនោះក៏មានរូបថតទាហានអ៊ុយក្រែនជាច្រើនរូបចុះពីយន្តហោះផងដែរ។
ជាមួយគ្នានេះ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា អង់គ្លេសនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីទីក្រុងឡុងដ៍បានប្រកាសនឹងផ្តល់រថក្រោះ Challenger 2 ដល់អ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ក៏បានសន្យាស្រដៀងគ្នាផងដែរ៕ ប្រភព៖ NHK

Facebook Comments
Loading...