សង្ស័យអ្នកបើករថយន្ត FORD EVEREST ១គ្រឿងងងុយដេកបើកឡើងឃឿនសួនច្បារពុះទ្រូងផ្លូវបុកបង្គោលចរាចរណ៍ជ្រុលដល់មុខរូបបដិមាមួយអង្គរទើបទៅលេងរួច

0
449

ភ្នំពេញ ៖ រថយន្ត FORD EVEREST មួយគ្រឿង បានបើកលឿនជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលផ្លាកចរចរាចរណ៍ទៅក្រាបសំពះរូបបដិមារមួយអង្គរតែម្តង ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង ០០:៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះ ម៉ាក FORD EVEREST ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-7887 បើកឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបុកនឹងស្លាកសញ្ញាចរាចរណ៍បាក់អស់ពីផ្ទាំងដល់មុខរូបបដិមាក៏ឈប់។ អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានអូសរថយន្តយកទៅរក្សទុកដើម្បីរងចាំដោះស្រាយគ្នាតាមនិតិវិធី៕

Facebook Comments
Loading...