ដឹងការពិតដៃដល់វាយសម្លាប់ប្រពន្ធនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែមូលហេតុនេះ

0
214

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់មានជីងឺប្រសៃប្រសាទក្រោយពីវាយសម្លាប់ប្រពន្ធខ្លួនហើយព្យាយាមគេចខ្លួន កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះលី សុភា អាយុ៥៤ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ មានជំងឺប្រចាំកាយ (សរសៃប្រសាទ) ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១និង ៣០នាទី ររសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡើងទៅលើឡៅតឿស្រាប់តែឃើញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ ។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
តាមប្រភពព័ត៌មានពីកូនៗបានឱ្យដឹងថា ឳពុករបស់គាត់មានជំងឺប្រចាំកាយ (សរសៃប្រសាទ) ជាយូរឆ្នាំមកហើយ តែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរើឡើងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វើការខ្លះទៀតទៅលក់ដូរ។
បច្ចុប្បន្ន ជនដៃដល់ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានហេីយនៅល្ងាចថ្ងៃខែដដែលនិងនាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

Facebook Comments
Loading...