ថ្លើមធំមែន ខឹងស្អប់ម្ចាស់ផ្ទះ យកសាំងទៅស្រោចដុតផ្ទះគេឆេះម៉ត់ ពេលប៉ូលីសចុះទៅឃាត់ ទាញខ្វែវដេញកាប់មេប៉ុស្ត៏ ប៉ូលីសត្រូវចំកំប៉េះគូទ ដេរចំនួន០៣ថ្នេរ

0
246

ខេត្តបាត់ដំបង ៖ នាយប៉ុស្ដិ៍នគរបាលមួយរូប ត្រូវជនសង្ស័យទាញកាំ.បិ.តខ្វែវកា.ប់ត្រូវចំក្បែរកំប៉េះគូទ បណ្ដាលឲ្យរងរបួសដេរចំនួន០៣ថ្នេរ នៅអំឡុង ពេលដឹកនាំកម្លាំង ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ លួចដុតផ្ទះប្រជាពលរដ្ឋ ឆេះខ្ទេច ព្រោះតែរឿងគំនុំ កាលពីរសៀលថ្ងៃទី២៦ មករា នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ចំណែក ជនសង្ស័យក៏រងរបួសរយះក្បាលដែរ ដេររហូតដល់០៧ថ្នេរ ដោយសាររត់ដួលមុ.តកាំ.បិ.តខ្លួនឯង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ យ៉ុង វ៉េត ហៅវ៉ា អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ជននេះ ត្រូវបានឃាត់ខ្លួន ក្រោយលួចដុតផ្ទះនៅក្នុងចម្ការរបស់ឈ្មោះ តាន់ សុខមេសា ភេទប្រុស អាយុ៣៧ឆ្នាំ បណ្ដាលឲ្យឆេះអស់គ្មានសល់ ព្រោះតែខឹង គំនិងម្ចាស់ផ្ទះ តែមូលហេតុដែលនាំឲ្យ មានបញ្ហា នោះមិនត្រូវបានទម្លាយ ឲ្យដឹងឡើយ។

សមត្ថកិច្ចបាននិយាយថា ក្រោយពី កើតហេតុ ម្ចាស់ផ្ទះបានប្ដឹងសុំអន្តរាគមន៍ពីមន្ត្រីមូលដ្ឋាន ហើយ លោក ហិត ណាត នាយប៉ុស្ដិ៍នគរបាលត្រែង ក៏បានដឹងនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ ដើម្បីឃាត់ខ្លួនជនដៃដល់ឈ្មោះ យ៉ុង វ៉េត ហៅ វ៉ា។ ប៉ុន្តែពេលចុះទៅដល់ ជនដៃដល់មិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចវាយខ្នោះដៃងាយៗនោះទេ ថែមទាំងទាញកាំ.បិ.តខ្វែវដេញកា.ប់មន្ត្រីនគរបាលរត់ចែកជើងគ្នាប្រសាច ។ ប្រភពដដែលបានបញ្ជាក់ថានៅ ពេល កម្លាំងសមត្ថកិច្ច និងជនដៃដល់ បានប្រឈមមុខដាក់គ្នាយ៉ាងតឹងតែង លោកមេប៉ុស្ដិ៍ព្យាយាមចូល សម្របសម្រួល និង ចាប់ខ្លួនជនសង្ស័យ ក៏ត្រូវជនសង្ស័យដេញកា.ប់ត្រូវលោកមេប៉ុស្ដិ៍រូបនេះមួយកាំបិតចំលើកំប៉េះគូទ ដេរចំនួន០៣ថ្នេរ។ ហើយជនសង្ស័យបានព្យាយាម រត់គេចតែចៃដន្យ ជម្ពប់ជើងដួលត្រូវ និង កាំបិត ខ្លួនឯង របួសបែកក្បាល ដេរចំនួន០៧ថ្នេរ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាការលួចដុតផ្ទះខាងលើនេះ ដោយសារគំនុំ និងស្អប់ជនរងគ្រោះម្ចាស់ផ្ទះ។បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងចាត់តាមផ្លូវច្បាប់៕

Facebook Comments
Loading...