ខ្មាន់កាំភ្លើងចាប់ជំរិតមនុស្ស ៣២នាក់នៅស្ថានីយ៍រថភ្លើង ភាគខាងត្បូង ប្រទេសនីហ្សេរីយ៉ា

0
276

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រដាប់អាវុធបានវាយប្រហារស្ថានីយ៍រថភ្លើង ទុម ល្គីមី (Tom Ikimi) នៅម៉ោង៤ រសៀល ខណៈដែលអ្នកដំណើរកំពុងរង់ចាំរថភ្លើងទៅកាន់តំបន់ វ៉ារី (Warri) ដែលជាមជ្ឈមណ្ឌលប្រេង នៅក្នុងរដ្ឋ ឌែលតា (Delta) ក្បែរនោះ។
ប៉ូលិសបាននិយាយថា មនុស្សមួយចំនួននៅស្ថានីយ៍ ត្រូវបានបាញ់ នៅក្នុងការវាយប្រហារ។ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ លោក គ្រីស អូសា ណេហ៊ីឃែរ (Chris Osa Nehikhare) បាននិយាយថា ក្រុមចាប់ជំរិតបានចាប់មនុស្សចំនួន ៣២ នាក់ ទោះបីជាមានម្នាក់បានរត់គេចខ្លួនរួចខ្លួនហើយក៏ដោយ។ – ប្រភពពី Reuters ,

Facebook Comments
Loading...